ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ កម្ពុជាមិនប្រថុយឱ្យគ្មានវ៉ាក់សាំងរក្សាទុកបានទេ

សៀមរាប៖ សមាជិកសភាវ័យក្មេងលោក ហ៊ុន ម៉ានី បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការគាំពារផ្នែកសុខមាលភាពរបស់ប្រជាជនក្នុងពេលជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាបនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងពិធីជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តសៀមរាបព្រឹកនេះ លោក ហ៊ុន ម៉ានី បានលើកឡើងថាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបាន ចំណាយធនធានសន្សំរបស់ជាតិយ៉ាងច្រើន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ក្នុងនោះកម្ពុជានៅតែបន្តបញ្ជាទិញវ៉ាក់សាំង បើទោះបីជាយើងមិនទាន់ចាក់អស់ ក៏កម្ពុជាមិនអាចប្រថុយឲ្យគ្មានវ៉ាក់សាំងរក្សាទុកបានទេ ជាងនេះទៅទៀតកម្ពុជាបានយកចិត្តទុកដាក់លើសម្ភារៈបរិក្ខារសុខាភិបាល ការព្យាបាលដោយឥតគិតថ្លៃ។ អ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះគឺ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តបើកប្រាក់បៀរវត្សជូនមន្ត្រីរាជការជាបន្តបន្ទាប់។ ទាំងនេះជាសមត្ថភាព និងភាពបត់បែននៃការដឹកនាំដើម្បីប្រជាជនកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ថាបច្ចុប្បន្នវ៉ាក់សាំងដែលកម្ពុជាមានក្នុងឃ្លាំងសម្រាប់ចាក់ជូនប្រជាជនមានចំនួនជាង៩លានដូស ខណៈប្រទេសចិនសន្យាថានឹងផ្ដល់វ៉ាក់សាំង៥លានដូសបន្ថែម ហើយរដ្ឋាភិបាលគ្រោងទិញថែម៣លានដូសបន្ថែមទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក