ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពលរដ្ឋខ្មែរអាមេរិកមួយចំនួនចេញតវ៉ាប្រឆាំងនឹងវត្តមាន សម រង្ស៊ី លើទឹកដីអាមេរិក

អាមេរិក: បដា «ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រជាធិបតេយ្យក្លែងក្លាយ» «ក្រុមទណ្ឌិត សម រង្ស៊ី ជាក្រុមជ្រុលនិយម» «ទណ្ឌិត សម រង្ស៊ី មេបោកប្រាស់ជាតិសាសន៍ខ្លួនឯង» និងបដាប្រឆាំងនឹង សម រង្ស៊ី ជាច្រើនទៀតត្រូវបានក្រុមពលរដ្ឋខ្មែរអាមេរិកលើកឡើងប្រឆាំងនិងវត្តមានរបស់លោក សម រង្ស៊ី លើទឹកដីអាមេរិក។ ពួកគេនិយាយថា មានការធុញទ្រាន់នឹងការបោកប្រាស់ និងសំដីគ្មានការទទួលខុសត្រូវលើបុគ្គលនេះដែលមិនចង់ឱ្យមកជាន់ទឹកដីអាមេរិកបន្តទៀតនោះទេ។ 

តាមកាលវិភាគលោក សម រង្ស៊ី ធ្វើដំណើរនៅអាមេរិក ពីថ្ងៃទី១៨ ដល់ថ្ងៃទី៥ ខែមីនា។ 

ពលរដ្ឋខ្មែរមួយចំនួនដែលតវ៉ាចំពោះវត្តមាន សម រង្ស៊ី យល់ថាការធ្វើដំណើរមកអាមេរិករបស់បុគ្គលនេះគ្មានអ្វីក្រៅពីស្វែងរកលាភសក្ការ និងលុយស្រោមសំបុត្រនោះទេ។ 

ពួកគេនិយាយថា៖ «ខ្ញុំជ្រេញហើយធុញទ្រាន់ លោក សម រង្ស៊ី មកលើកណាគឺគ្មានអីក្រៅពីបំបែកបំបាក់នឹងញុះញង់ ហើយយកតែផលប្រយោជន៍ប្រមូលយកតែស្រោមសំបុត្រ ហើយយកទ្រឹស្ដីមួយគឺលទ្ធិប្រជាធិបតេយ្យមួយមកធ្វើពាណិជ្ជកម្ម។ល។ និយាយរួមទៅមាន សម រង្ស៊ី មានការបែកបាក់គ្មានការសាមគ្គី បើអត់ សម រង្ស៊ី មានការបង្រួបបង្រួម មានការស្ថាបនាជាតិ មានសន្ដិភាព និងការអភិវឌ្ឍន៍ គ្រប់ទីកន្លែងទាំងអស់ឱ្យតែអត់មាន សម រង្ស៊ី គឺមានជោគជ័យ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក