ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឃាត់ខ្លួនជនជាតិថៃ ៣នាក់ និងជនជាតិខ្មែរ ២នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅទឹកដីថៃ

បន្ទាយមានជ័យ៖ កកម្លាំងសមត្ថកិច្ចឈរជេីងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កម្លាំងប៉ុស្តិ៍បឹងសាគូ និងកម្លាំងអន្តរាគមន៍ ឃាត់ខ្លួនជនជាតិថៃចំនួន ៣នាក់ (ស្រី) និងជនជាតិខ្មែរ ២នាក់ (ប្រុស) បម្រុងលួចឆ្លងដែនដោយខុសច្បាប់ពីខ្មែរទៅថៃ កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចមុខស្តាវីឡា ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ លោកវរសេនីយ៍ឯក សូ ចាន់ណារី បានឲ្យដឹងថា ស្ត្រីជនជាតិថៃទាំង ៣នាក់មានអាយុពី២០ ដល់៣៧ឆ្នាំ និងក្មេងប្រុសជនជាតិខ្មែរ ២នាក់ដែលម្នាក់មានអាយុ១៤ឆ្នាំ និងម្នាក់ទៀតអាយុ១៦ឆ្នាំ។ ជនជាតិខ្មែរទាំង ២នាក់ ជាអ្នកដឹកជនជាតិស្ត្រីថៃទាំង ៣នាក់។ ក្នុងនោះសមត្ថកិច្ចដលហូតបាន ម៉ូតូ ២គ្រឿង ម៉ាកហុងដាឌ្រីមសេរី២០១៩ ចំនួន ១គ្រឿង និងម៉ាកហុងដាឌ្រីមសេរី២០១១ ចំនួន ១គ្រឿង។

លោកវរសេនីយ៍ឯក សូ ចាន់ណារី បាបានបញ្ជាក់បន្ថែមថា ក្រោយពីសួរនាំអ្នកទាំង៥នាក់ខាងលើ នៅបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១ រួចនឹងស្នើសុំគោលការណ៍របស់ថ្នាក់លើដើម្បីមានវិធានការបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក