BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧៣៦ករណីថ្មី (ឆ្លងថ្មីសហគមន៍៧៣០នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ៦ករណី ខណៈអ្នកជំងឺ ២៩៧នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២៦,៤៨៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០១៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១២០,៤៦២នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២០,៥៧២ករណី និងឆ្លងសរុបក្នុងសហគមន៍ ៥,៣៣៣ករណី(ជាប្រភេទអូមីក្រុង) ៕