លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

លោក ហ៊ុន ម៉ានី៖ មន្ត្រីបក្សប្រជាជនតែងមានវត្តមាននៅជួយប្រជាជនជានិច្ច

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោក ហ៊ុន ម៉ានី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់មន្តី្ររាជការ ក្រុមការងារមូលដ្ឋាន ក្នុងការគ្រប់គ្រង និងសម្របសម្រួលកម្មករដែលវិលត្រឡប់មកពីប្រទេសជិតខាង។ លោកថាសកម្មភាពនៃការលះបង់របស់មន្ត្រីរាជការដែលជាសមាជិកបក្សប្រជាជនទាំងអស់ពិតជាហត់នឿយណាស់ ម្យ៉ាងត្រូវប្រឈមមុខជាមួយហានិភ័យនានាផង ម្យ៉ាងត្រូវប្រឈមជាមួយបញ្ហានានាជាច្រើនផ្សេងៗទៀតដែលជួបប្រទះផង ទាំងបញ្ហាផ្ទាល់ខ្លួន និងទំនួលខុសត្រូវដទៃទៀត។

លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេកលោកនារសៀលថ្ងៃទី១៩ ខែកុម្ភៈនេះថា៖ «គ្រប់ពេលដែលមានការលំបាក ឬពេលមានវិបត្តិ មន្ត្រីនៃគណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមាននៅជាមួយប្រជាជនកម្ពុជាជានិច្ច។ ការណ៍នេះបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជានៅតែជាជម្រើសតែមួយគត់ សម្រាប់ប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនមានប្រភពពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន»។

លោកបានលើកឡើងពីការប្រឈមនៃជំងឺកូវីដ-១៩ ថាការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាវិញ្ញាសាថ្មីមួយ អាចថាជាការសាកល្បងសមត្ថភាពនៃការដឹកនាំក៏ថាបាន ដែលមិនមានប្រទេសណាធ្លាប់បានជួបប្រទះនោះទេ។ មិនថាប្រទេសជឿនលឿនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះបានល្អប្រសើរដែរ។

ដោយឡែកកម្ពុជាដែលជាប្រទេសតូច តែមានបេះដូងធំទូលាយ សម្រេចបានជោគជ័យ ឈ្នះលើវិញ្ញាសាមួយនេះគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាច្រើនលើពិភពលោក នៅតែបន្តជួបប្រទះការលំបាកនៅឡើយ ព្រមទាំងបន្ថែមការការពារសុខុមាលភាពជូនប្រជាពលរដ្ឋតាមរយៈការចាក់វ៉ាក់សាំងយ៉ាងជោគជាំទូទាំងប្រទេស។

ទាំងនេះមិនត្រឹមតែចេញមកពីការដឹកនាំឈ្លាសវៃ ម៉ឹងម៉ាត់ ហ្មត់ចត់ បត់បែន និងការចូលរួមសហការរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះទេ តែយើងក៏មិនអាចព្រងើយកន្តើយបាននូវការអនុវត្តការងារយ៉ាងមានប្រសិទ្ធភាពរបស់មន្ត្រីមូលដ្ឋាននោះឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក