ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សិង្ហបុរីលើកលែងការធ្វើតេស្ត PCR លើអ្នកដំណើរកម្ពុជា

ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសិង្ហបុរី ឱ្យដឹងថា ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកដំណើរមកពីកម្ពុជាអាចចូលសិង្ហបុរីបានដោយពុំចាំបាច់ធ្វើតេស្ត PCR នោះទេ។

ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី១៩ ខែកុម្ភៈ ស្ថានទូតកម្ពុជាបញ្ជាក់ថា អ្នកដែលបានបំពេញតាមលក្ខខណ្ឌអាចចូលសិង្ហបុរីបានគ្រាន់តែដាក់ពាក្យសុំ Vaccinated Travel Pass តែប៉ុណ្ណោះ។ ខណៈការធ្វើដំណើរតាមផ្លូវអាកាសនឹងមិនតម្រូវឲ្យធ្វើតេស្ត PCR នៅពេលមកដល់ព្រលានយន្តហោះនៅសិង្ហបុរីទៀតទេ តែត្រូវជំនួសដោយការធ្វើតេស្តរហ័សក្រោមការត្រួតពិនិត្យ (Supervised self-swab antigen rapid test ART) នៅមណ្ឌលធ្វើតេស្ត ឬគ្លីនិក ក្នុងអំឡុងពេល២៤ម៉ោងនៃការមកដល់សិង្ហបុរី។

ស្ថានទូតបញ្ជាក់បន្ថែមថា អ្នកដំណើរតាមផ្លូវ VTL ក៏នឹងមិនតម្រូវឲ្យធ្វើតេស្ត ART ប្រចាំថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៧ បន្ទាប់ពីការមកដល់ដូចមុនទៀតដែរ។

សម្រាប់អ្នកចង់ធ្វើដំណើរទៅកាន់សិង្ហបុរី សូមដាក់ពាក្យស្នើសុំ Vaccinated Travel Pass តាមរយៈគេហទំព័រ៖ eservices.ica.gov.sg/ST01/VTL។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងលក្ខខណ្ឌធ្វើដំណើរ សូមចូលទៅកាន់ 1591: safetravel.ica.gov.sg/vtl/requirements-and-process ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក