ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឡេង ណូរ៉ា ពីក្មេងកំព្រាក្លាយជាបុគ្គលលេចធ្លោក្នុងជម្រើសជាតិកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃនេះមានការចែករំលែកតៗគ្នានូវរូបភាពកីឡាករជម្រើសជាតិកម្ពុជាយុវជន ឡេង ណូរ៉ា ដែលកំពុងលេចធ្លោបន្ទាប់ពីបានជួយកម្ពុជាយកឈ្នះការប្រកួតជាបន្តបន្ទាប់ក្នុងការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២២ (AFF U23 Championship 2022)។ ក្នុងការប្រកួត AFF U23 Champioship 2022នេះ ឡេង ណូរ៉ា បានជួយក្រុមមិនឱ្យរបូតគ្រាប់បាល់ ១ឡើយ ដោយដណ្តើមបានជ័យជម្នះដ៏ត្រចេះត្រចង់ ៦ ទល់០ លើក្រុមព្រុយណេ នៅក្នុងការប្រកួតទី១ កាលពីថ្ងៃទី១៤ ខែកុម្ភៈ និងជួយក្រុមបន្តយកឈ្នះនៅប្រកួតទី២ ដោយលទ្ធផល ១ ទល់០ លើក្រុមហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP ឡេង ណូរ៉ា បច្ចុប្បន្នអាយុ១៧ឆ្នាំ បានកំព្រាឪពុកជាជនជាតិហ្គាណា តាំងពីវ័យ៦ឆ្នាំ និងរស់នៅជាមួយអង្គការកុមារកំព្រាមួយក្នុង សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ នៅអង្គការកុមារកំព្រានោះ ណូរ៉ា ទទួលបានការមើលថែ រៀនសូត្រ និងផ្តើមលេងបាល់ទាត់រហូតវិវត្តន៍ ខ្លួនមកជាប់ក្រុមយុវជនក្រោយអាយុ១៥ឆ្នាំ នៅក្លឹបបាល់ទាត់វិសាខាកាលពីឆ្នាំ២០១៩។

ណូរ៉ា បានរួមចំណែកជួយដល់ ក្រុមឈ្នះពានមួយចំនួននៅទីនោះ ដូចជាពានជើងឯកវិទ្យាល័យ, Soccer League, ការប្រកួតជម្រើសជើងឯកយុវជន របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ពានរង្វាន់ KMH CUP អាយុក្រោម១៨ឆ្នាំ មុនផ្ទេរទៅក្លឹបព្រៃវែងនៅឆ្នាំ២០២១ និងទើបត្រឡប់មកក្រុមឈុតធំរបស់ក្លឹបវិសាខា នៅឆ្នាំ២០២២នេះ ក្នុងដំណែងជាខ្សែប្រយុទ្ធ។

យុវជនរូបនេះ ត្រូវបានគ្រូជម្រើសជាតិកម្ពុជាកោះហៅចូលរួមជួយក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួតជម្រុះកន្លងទៅ នៃព្រឹត្តិការណ៍ ពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022។ រូបគេបានចេញទៅហ្វឹកហាត់ជាមួយក្រុមនៅប្រទេសជប៉ុន មុនការប្រកួតជម្រុះពានអាស៊ីអស់រយៈពេលច្រើនថ្ងៃ។

សម្រាប់ពានរង្វាន់ជម្រើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (AFF U23 Champioship 2022) ដែលកម្ពុជាទទួល ធ្វើម្ចាស់ផ្ទះ ពីថ្ងៃទី១៤ ដល់២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក៏យុវជនជម្រើសជាតិកម្ពុជា ឡេង ណូរ៉ា ជាប់នៅក្នុង បញ្ជី ១១នាក់ ដំបូងនៃក្រុមជម្រើសជាតិកម្ពុជា ទាំង២ប្រកួតមកនេះ។ បច្ចុប្បន្ន ឡេង ណូរ៉ា មានវ័យ១៧ឆ្នាំ ក្មេងជាងគេទី២ ក្នុងក្រុម U23កម្ពុជា បន្ទាប់ពីកីឡាករ ស៊ិន សុវណ្ណមករា។

ដោយសារការចូលរួមរបស់ ឡេង ណូរ៉ា បច្ចុប្បន្នក្រុម U23កម្ពុជាកំពុងក្តោបក្តាប់ដំណែងលើកំពូលតារាងជាមួយនឹង៦ពិន្ទុ ក្នុងពូល A ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះ ទាំង២ប្រកួត ខណៈក្រុមទីម័រខាងកើតកំពុងឈរដំណែងលេខ២ ក្រោយឈ្នះ១ប្រកួត និងស្មើ១ប្រកួត មាន៤ពិន្ទុ។ ចំពោះមួយប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល Aនេះ គឺក្រុមកម្ពុជាត្រូវប៉ះជាមួយក្រុមទីម័រខាងកើត នាវេលាម៉ោង ៧:០០ ថ្ងៃទី២០ ខែកុម្ភៈ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រុមកម្ពុជាមានឱកាសខ្ពស់ ក្នុងការឈានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ៤ក្រុមចុងក្រោយ ខណៈ១ប្រកួតចុងក្រោយរបស់កម្ពុជាគឺត្រូវការត្រឹមស្មើជាមួយក្រុមទីម័រខាងកើតប៉ុណ្ណោះ ដើម្បីឈរក្នុងដំណែងចំណាត់ថ្នាក់លេខ១ និងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ ប្រសិនបើក្រុមកម្ពុជាចាញ់១ប្រកួតចុងក្រោយនេះ ក៏ក្រុមកម្ពុជានៅតែអាចមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរក្នុងនាមជាក្រុមលេខ២ល្អផ្តាច់គេ។ ព្រឹត្តិការណ៍ AFF U23 Championship 2022 បានកំណត់យកក្រុមចំណាត់ថ្នាក់លេខ១ចំនួន ៣ក្រុមនៃពូលទាំង៣ (ឡើងស្វ័យប្រវត្តិ) និង១ក្រុមទៀតជាក្រុមចំណាត់ថ្នាក់លេខ២ដែលត្រូវបានវាយតម្លៃថា ជាក្រុមល្អផ្តាច់គេ ដែលនឹងរើសចេញពីពីរពូល គឺពូល A ឬពូល C សម្រាប់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក