ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

មូលនិធិដំរី Airavata រៀបចំកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ

ចុចទីនេះដើម្បីស្តាប់សម្លេង

ភ្នំពេញ៖ មូលនិធិអភិរក្សដំរីអៃរាវតា បានប្រារព្ធកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ Raffles Le Royal នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយសារតែជំងឺរាតត្បាត កូវីដ-១៩ ពួកគាត់មិនអាចរៀបចំកម្មវិធីនេះបានកាលពីឆ្នាំមុន។ ដោយមានការណែនាំពីក្រសួងសុខាភិបាល Airavata អាចរៀបចំកម្មវិធីរៃអង្គាសថវិការបស់ពួកគេក្នុងឆ្នាំនេះ ដើម្បីជួយអភិរក្សសត្វដំរីនៅក្នុងខេត្តរតនគិរី។ ពិធីជប់លៀងនេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីបង្ហាញ វត្តមានជាផ្លូវការទៅកាន់ពិភពលោក Noëlle ដែលជាកូនដំរីញីដែលបានកើតនៅយប់នៃបុណ្យណូអែលឆ្នាំ២០២១។

លោកស្រី ចិន្តា ខ្លែស (Chenda Clais) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិ Airavata Elephant Foundation បាននិយាយថា៖ «ខ្ញុំបានចាប់ផ្តើមមូលនិធិនេះពីព្រោះខ្ញុំចូលចិត្តសត្វដំរី។ ទី២ ខ្ញុំបារម្ភពីការបាត់បង់ដំរីនៅ កម្ពុជាជាពិសេសខេត្តរតនគិរី។ ទី៣ ខ្ញុំចង់រួមចំណែកដល់ទេសចរណ៍ធម្មជាតិ»។

លោកស្រី ចិន្តា ខ្លែស បានធ្វើការនៅក្នុងវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ចអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ ដំបូងឡើយ គាត់បានផ្លាស់ទៅនៅខេត្តរតនគិរី ដើម្បីបើកសណ្ឋាគារ ប៉ុន្តែនៅពេលដែលគាត់បានមើលឃើញការធ្លាក់ចុះនៃគុណភាពរបស់ទេសចរណ៍អេកូឡូស៊ីទាក់ទងនឹងសត្វដំរី និងរបៀបដែលមិនមានស្តង់ដារក្នុងការថែទាំសត្វឱ្យបានត្រឹមត្រូវ គាត់ក៏បានសម្រេចចិត្តធ្វើរឿងនេះដោយគាត់ផ្ទាល់។

គាត់បាននិយាយថា៖ «គ្រួសារនេះបានមើលថែទាំសត្វដំរីតាំងពីឆ្នាំ ២០១៥ ប៉ុន្តែមូលនិធិ Airavata Elephant Foundation បានចុះបញ្ជីកាលពី ៦ ឆ្នាំមុន… ដំបូងឡើយគ្រួសាររបស់ខ្ញុំបានប្រើប្រាស់លុយផ្ទាល់ខ្លួនដើម្បីទិញដំរីពីអ្នកភូមិ ដែលលែងចង់មើលថែទាំវាទៀត។ វាត្រូវការពេលវេលា លុយកាក់ និងកម្លាំងដើម្បីថែរក្សាដំរី។ វាពិបាកសម្រាប់អ្នកភូមិក្នុងការស្វែងរកអាហារ និងជម្រកសម្រាប់ដំរី ដូច្នេះហើយពួកគាត់បានលក់ពួកវា។ ខ្ញុំខ្លាចអ្នកដែលមានលុយនឹងទិញដំរីនោះ ហើយផ្លាស់វាទៅខេត្ត ឬប្រទេសផ្សេង។ ដូច្នេះពេលដែលមនុស្សមកលេងខេត្តរតនគិរី ហាក់ខ្វះអ្វីម្យ៉ាង ព្រោះពេលទៅលេងរតនគិរី ឃើញបឹង ភ្នំ ចំការ ទឹកជ្រោះ តែនឹកដំរី ការបាត់បង់នេះធំណាស់ ហេតុនេះហើយទើបខ្ញុំចាប់ផ្តើមរឿងនេះ។ គ្រួសារខ្ញុំជាអ្នកចេញលុយ ១០០% នៃការចំណាយទាំងអស់។ រហូតមកដល់ឆ្នាំ២០១៨ យើងទទួលបានការគាំទ្រពីព្រះមហាក្សត្រី ២ម៉ឺនដុល្លារ។ បន្ទាប់មកយើងទទួលបានការបរិច្ចាគចំនួន២ម៉ឺនដុល្លារទៀតពីក្រសួងបរិស្ថានក្នុងមួយឆ្នាំ។ យើងក៏ទទួលបានការគាំទ្រពីមនុស្សជាច្រើននាក់ដែលបានឃើញស្នាដៃល្អរបស់យើង ហើយមើលឃើញពីតម្លៃរបស់វា ដូច្នេះពួកគេផ្តល់ជំនួយក្នុងអំឡុងពេលព្រឹត្តិការណ៍សប្បុរសធម៌របស់យើង។ យើងក៏ទទួលបានការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នជាច្រើនទៀត រួមទាំងវិស័យឯកជនផងដែរ។ មិត្តក៏ជួយដែរ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់…” លោកស្រីចិន្តាបានបន្ថែមថា ការចំណាយសម្រាប់សត្វដំរីមានចំនួនច្រើនប៉ុន្តែ “វាសំខាន់ផងដែរក្នុងការបង់ប្រាក់ដល់បុគ្គលិក ដែលមើលថែទាំសត្វដំរីបានល្អ ដើម្បីឲ្យពួកគេអាចមើលថែ។ មិនអាចសុំឱ្យពួកគេធ្វើការងារច្រើនដោយគ្មានប្រាក់ឈ្នួលសមរម្យបានទេគឺត្រូវតែមានតុល្យភាព»។

ភ្ញៀវកិត្តិយសក្នុងកម្មវិធីសប្បុរសធម៌រួមមាន នាយឧត្តមសេនីយ៍ ប៊ុត សុភាព, រ៉េត សារីតា, ទឹម រដ្ឋា, ម៉ម វណ្ឌី, សូរិយា ហង្ស, សួន ពិសី, សត្យា ក្រុមហ៊ុន LBokator S3 & Fight និងក្រុមហ៊ុនជាច្រើនទៀត។ រាត្រីនេះពោរពេញដោយភាពក្តីរំភើបរីករាយ ដែលមានការចុះហត្ថលេខាលើ MOU ថ្មី របាំសហសម័យ ចម្រៀង ការដេញថ្លៃ ការសំដែងល្បុក្កតោ និងការបង្ហាញម៉ូដ។ ក៏មានស្តង់លក់ផលិតផល និងសេវាកម្ម ជាច្រើនមកពី Faceline, Amara, Wing, Kampuchea Paramed, JEB, និង Danama Tailor ដែលបានសន្យាបរិច្ចាគ 50% នៃការលក់របស់ពួកគេនៅយប់នោះទៅ Airavata ។

នៅពេលដែលមានការសង្ស័យ និយាយមិនល្អពី មូលនិធិដំរី Airavata លោកស្រីចិន្តានិយាយថា គាត់ចូលចិត្តឱ្យឃើញពីសកម្មភាពការងារជាជាងនិយាយតែមាត់ ដោយការបង្ហាញវីដេអូនៃការងារដែលប្រមូលបានជាច្រើនឆ្នាំ។ ជាងនេះទៅទៀត មនុស្សជាច្រើនដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះបញ្ជាក់បន្ថែមអំពីចំនួននៃការគាំទ្រដែលមូលនិធិទទួលបាន។

អ្នកឧកញ៉ា សោភា ជាអ្នកចូលរួមម្នាក់បាននិយាយថា៖ «ខ្ញុំកម្រខកខានកម្មពិធីជប់លៀងប្រចាំឆ្នាំនេះណាស់ លុះត្រាតែខ្ញុំនៅក្រៅប្រទេស។ ខ្ញុំចង់បំផុសការគាំទ្រព្រោះដំរីមានតិចណាស់ហើយវាកាន់តែចាស់ទៅៗ។ មិនមែនគ្រប់គ្នាអាចមើលថែសត្វដំរីបានទេ។ វាជាការងារដ៏លំបាក ដូច្នេះខ្ញុំចង់បង្ហាញការគាំទ្ររបស់ខ្ញុំជាមួយនឹងការបរិច្ចាគជារៀងរាល់ឆ្នាំ។ ខ្ញុំចង់បំផុសតម្លៃក្នុងប្រទេសយើងក្នុងការថែរក្សាសត្វដំរីព្រោះអ្នករាល់គ្នារស់នៅជាមួយធម្មជាតិ។ ហើយដំរីគឺជាផ្នែកមួយនៃវប្បធម៌ និង ប្រពៃណីរបស់យើង»។

ក្នុងការចូលរួមនាយប់នោះដែរគឺអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រ៉េត សារីតា ដែលបានដើរក្នុងកម្មវិធីបង្ហាញម៉ូដដែលរៀបចំក្នុងកម្មវិធីនោះ។

នាងបាននិយាយថា៖ «ខ្ញុំ គាំទ្រយ៉ាងពេញទំហឹងព្រោះខ្ញុំស្រឡាញ់ដំរីជាយូរមកហើយមុនពេលដែលខ្ញុំដឹងអំពី Airavata។ ដំរីនៅសល់តិចតួចក្នុងប្រទេសកម្ពុជា ដូច្នេះវាសំខាន់ណាស់ក្នុងការថែរក្សាវា ។ ខ្ញុំបានជួប Ikeo កាលពីពីរឆ្នាំមុនហើយរីករាយណាស់ដែលដំរីនេះបានសម្រាលកូន Noelle ហេតុនេះហើយបានជាខ្ញុំស្ម័គ្រចិត្តដើរម៉ូដនៅយប់នេះ»។

ការដើរបង្ហាញម៉ូដក្នុងកម្មវិធីបង្ហាញម៉ូដក៏មានតារាម៉ូដែល និងជាតារាសម្ដែង ទឹម រដ្ឋា បានបន្ថែមថា៖ «ខ្ញុំគាំទ្រយ៉ាងពេញទំហឹងនូវរាល់អ្វីៗដែលជាវប្បធម៌ខ្មែរទាក់ទងនឹងដំរីរហូតដល់សម្លៀកបំពាក់ និងអ្វីៗជាច្រើនទៀត។ ដូច្នេះខ្ញុំឃើញថា Airavata មានតម្លៃប៉ុណ្ណាហើយបានសម្រេចចិត្តស្ម័គ្រចិត្តដើរបង្ហាញម៉ូដដើម្បីជួយរៃអង្គាសប្រាក់សម្រាប់មូលនិធិនេះ»។

ដូចគ្នានេះដែរក្រុមហ៊ុន S3 និង Fight Company បានបញ្ជាក់ថាបានទៅលេង Airavata ក្នុងខេត្តរតនគិរីហើយលង់ស្នេហ៍នឹងដំរីហើយ។ ពួកគាត់បានរួមចំណែកថតរូបភាពសម្រាប់ការដេញថ្លៃ ហើយបានយល់ព្រមសម្តែងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

បងប្អូនទាំងអស់គ្នាក៏អាចគាំទ្រ មូលនិធិ Airavata ដោយទស្សនាជំរុំដំរីរបស់ពួកគាត់ក្នុងខេត្តរតនគិរី។ អ្នកអាចចូលរួមក្នុងសកម្មភាពផ្សេងៗដូចជា ងូតទឹក និងឲ្យចំណីដំរី នាំវាជិះជុំវិញតំបន់ព្រៃ ឬហ្វឹកហាត់ធ្វើជាមេព្រៃ (អ្នកមើលថែទាំដំរី) ក្នុងមួយថ្ងៃ ឬក៏អាចបរិច្ចាគតាមរយៈគេហទំព័រ www.airavata-cambodia.com ផងដែរ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក