ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលនឹងចាប់ប្រមូលចំណូលពីការផ្ដល់ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីពេទ្យឯកជន

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុញ្ញាតឱ្យក្រសួងសុខាភិបាលប្រមូលចំណូលកម្រៃពីសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីម្ចាស់ មូលដ្ឋានសេវាសុខាភិបាលឯកជន (មន្ទីរពេទ្យ មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមន្ទីរសម្ភព) ដែលទទួលបានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល លើការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងសេចក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី៤ កុម្ភៈក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល សម្រេចផ្ដល់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពេទ្យឯកជនដែលបានស្នើសុំទៅកាន់ក្រសួងសុខាភិបាល និងបានបញ្ជាក់ពីបច្ចេកទេសវេជ្ជសាស្រ្តត្រឹមត្រូវក្នុងការចាក់វ៉ាក់សាំង។

តម្លៃបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មានតម្លៃ ៤ ០០០រៀលក្នុងមួយបណ្ណ ដែលម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវបង់កម្រៃសេវាជូនក្រសួងសុខាភិបាលនៅពេលបានបណ្ណ។

ចំណូលកម្រៃពីសេវាផ្តល់បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដែលក្រសួងសុខាភិបាលប្រមូលបាន ត្រូវកត់ជាចំណូលថវិកាជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក