សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សមត្ថកិច្ចខេត្តបន្ទាយមានជ័យបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់ រួមនឹងថ្នាំញៀនម្សៅក្រាមព័ណ៌សថ្លាមួយចំនួនធំ

បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ២នាក់រួមនឹងថ្នាំញៀនម្សៅក្រាមព័ណ៌សថ្លាមួយចំនួនធំនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ កាលវេលាម៉ោង ១២ថ្ងៃត្រង់ នៅបន្ទប់លេខ ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានឱ្យ EAC News ដឹងថា ជនសង្ស័យឃាត់ខ្លួនទី១ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ វត្ថុតាងដកហូតមាន ៖ ១/-ម្សៅក្រាមសថ្លា ២ដុំ, ២/-ទូរស័ព្ទចំនួន ១គ្រឿង។ ក្នុងនោះកម្លាំងនគរបាលបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្ថុតាងដកហូតមាន៖ ១/-ម្សៅក្រាមសថ្លា ១ដុំ, ២/-ទូរស័ព្ទចំនួន ១គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន ២ ។

លោកបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ កម្លាំងជំនាញកំពុងសួរនាំនៅការិយាល័យប្រឆាំងគ្រឿញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក