ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាភិបាលរៀបចំថវិកាឆ្នាំ២០២២ ដើម្បីបន្តការពារអាយុជីវិត និងស្ដារជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ

ភ្នំពេញ៖ ថវិកាឆ្នាំ២០២២ នឹងក្លាយជាថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីកម្មថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹង សង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅរកការស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

នេះបើតាមខ្លឹមសារក្នុងសៀវភៅថវិកាសង្ខេបឆ្នាំ២០២២ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់បង្ហាញក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ជាមួយគ្នានេះដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ដែលត្រូវបានកំណត់នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ពិសេសគឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បងបំផុតនិងមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលកំពុងបញ្ចេញចំណាយអន្តរាគមន៍យ៉ាងច្រើនទប់ទល់នឹងវិបត្តិនេះ ព្រមជាមួយនឹងការដាក់ចេញឱ្យអនុវត្តនូវ «ក្របខ័ណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅ ជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣” សំដៅដល់លើកស្ទួយជីវភាពរបស់ប្រជាជនទូទៅដោយឈរលើគោលការណ៍ ត្រៀមខ្លួនសម្រាប់អ្វីដែលអាក្រក់បំផុតនិងសង្ឃឹមសម្រាប់ អ្វីដែលល្អបំផុត ដើម្បីធានាឱ្យនាវាកម្ពុជាអាចឆ្លងដល់ត្រើយដោយសុវត្ថិភាពទាំងសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣។

ថវិកាឆ្នាំ២០២២ត្រូវបានរៀបចំនិងវិភាជសម្រាប់ការអនុវត្តសកម្មភាពអាទិភាពដែលត្រូវបានកំណត់ក្នុងកម្មវិធី និងអាទិភាពគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានការទប់ទល់នឹងការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ឱ្យស្ទុះងើបឡើងវិញដើម្បីបន្តបង្កើតការងារជូនប្រជាជន ជាពិសេសស្រទាប់យុវជន ផ្តល់លទ្ធភាពឱ្យប្រជាជនទទួលបានប្រាក់ចំណូលខ្ពស់ឡើងវិញ និងជំរុញបង្កើនចំណូលថវិកាជាតិ ការបន្តអភិវឌ្ឍធនធានមនុស្ស ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបន្តអភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម ការកសាងប្រព័ន្ធ គាំពារសង្គមរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព និងមានភាពឆ្លើយតបខ្ពស់ ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកែលម្អប្រព័ន្ធអប់រំកាន់តែមានគុណភាពខ្ពស់ និងការអនុវត្តកម្មវិធីកែទម្រង់ ស៊ីជម្រៅលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លើសពីនេះទៀត ថវិកាឆ្នាំ២០២២ ក៏ជាថវិកាដែលត្រូវធានាដល់ជោគជ័យនៃការរៀបចំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបំពេញកាតព្វកិច្ចតំបន់ និងអន្តរជាតិរបស់កម្ពុជាពិសេសគឺ ការធ្វើជាម្ចាស់ផ្ទះនិងជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក