លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING NEW: ផ្នែកខ្លះនៃភូមិផ្សារតូច និងផ្នែកខ្លះនៃភូមិព្រៃទី១ ត្រូវបានកំណត់ជាតំបន់លៀងទុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ក្រោយមានអត្រាការឆ្លងកើនឡើងថ្មី

ភ្នំពេញ : អាជ្ញាធររាជធានីភ្នំពេញបានកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មីជា "តំបន់លឿងទុំ" សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អាជ្ញាធររាជធានីភ្នំពេញក៏បានសម្រេចអនុវត្តបម្រាមគោចរនៅ "តំបន់លឿងទុំ" ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរឬអាជីវកម្ម នៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី)។

អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ទៀតថា "តំបន់លឿងទុំ" ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ចប់ ដូច្នេះបុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែការធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នអាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចជាការធ្វើដំណើរទៅប្រកបមុខរបរ ឬអាជីវកម្ម ឬបំពេញការងារក្នុងវិស័យឯកជនដោយត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរពីរដ្ឋបាលរាជធានីភ្នំពេញ អមដោយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាក់ការងារដែលមានកំណត់ច្បាស់លាស់ពីឈ្មោះ មុខងារ និងប្រភេទអាជីវកម្មចេញដោយទីកន្លែងអាជីវកម្មពាក់ព័ន្ធ។

ការធ្វើដំណើរទៅបំពេញការងារក្នុងក្រសួង-ស្ថាប័នរដ្ឋ ត្រូវមានលិខិតបញ្ជាបេសកកម្មរបស់ក្រសួង-ស្ថាប័ន សាម៉ីដោយភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ។

ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ ឱសថស្ថាន និងទីកន្លែងលក់ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ (ពីរ) នាក់ ក្នុងមួយលំនៅឋាន ឬទីសំណាក់ដោយមិនឱ្យលើសពី ៣ (បី) ដង ក្នុងមួយសប្តាហ៍ និងនៅទីតាំងដែលជិតបំផុតក្នុងរង្វង់ ភូមិសាស្ត្រដែលខ្លួនរស់នៅ ដោយត្រូវយកតាមខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណសម្គាល់ខ្លួន។

ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ឬទីកន្លែងព្យាបាល ដោយមូលហេតុសុខភាពបន្ទាន់ នៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ចប់។

ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់នេះ ចេញ ឬចូលក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចធ្វើទៅបានដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ចប់ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤(បួន) នាក់សម្រាប់ករណីនីមួយៗ ប៉ុន្តែត្រូវអនុវត្តដាច់ខាតនូវកាតព្វកិច្ចទាក់ទងនឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល។

ការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វាំក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុតក្នុង “តំបន់លឿងទុំ” តាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ទប់ ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្ត្រភូមិដែលខ្លួនរស់នៅ ដោយចៀសវាងការជួបជុំមនុស្សលើសពី ២ (ពីរ) នាក់។

ការធ្វើដំណើររបស់ជនបរទេសដែលជាមន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដែលជាមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណ និងការងារ និងអាចអមដោយអ្នកបើកបររថយន្តជាជនជាតិខ្មែរ។

ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណ និងការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន -ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ

ចំពោះការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសចញពីអាកាសយានដ្ឋាន ត្រូវអនុវត្តតាមវិធានផ្នែកសុខាភិបាលជាធរមាន -ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ដោយត្រូវ ភ្ជាប់មកជាមួយនូវឯកំសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬលិខិតអនុញ្ញាតធ្វើដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកដែលបំពេញការងារបម្រើឱ្យការហោះហើរតាមផ្លូវអាកាស ត្រូវបាន អនុញ្ញាតនៅក្នុងតំបន់បិទខ្ចប់ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬលិខិតអនុញ្ញាតធ្វើដំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។

ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើ ចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬកន្លែងសម្រាកព្យាបាលនៅក្នុង ឬចេញពី ឬចូលក្នុងតំបន់លឿងទុំ” ដោយមានការសម្របសម្រួលរបស់អាជ្ញាធរមានសមត្ថកិច្ច - ការធ្វើដំណើរដោយមូលហេតុចាំបាច់និងបន្ទាន់ផ្សេងទៀត ដោយមានការអនុញ្ញាតជាមុនពីអាជ្ញាធរមាន សមត្ថកិច្ចដែលអនុវត្តវិធានការបិទខ្ចប់។

ត្រូវបានហាមឃាត់រាល់សកម្មភាពការងារ មុខរបរ អាជីវកម្មទាំងអស់ ដែលមិនមែនជាតម្រូវការ ចាំបាច់ប្រចាំថ្ងៃ ប៉ុន្តែសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចតទៅ៖ - សកម្មភាពការងាររបស់ស្ថាប័នសាធារណៈ ដើម្បីធានានិរន្តរភាពការងាររបស់ស្ថាប័ន។ ការធ្វើដំណើររបស់មន្ត្រីនៃស្ថាប័នសាធារណៈសម្រាប់គោលបំណងនេះ ត្រូវភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្មដែលចេញដោយស្ថាប័នសាមី។

សកម្មភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីនិងបុគ្គលិកសុខាភិបាល ត្រូវដំណើរការស្របតាម ការចាំបាច់ និងតាមការកំណត់របស់ប្រធានស្ថាប័ននីមួយៗ - រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតឱសថ និងសម្ភារៈបរិក្ខារពេទ្យ រួមទាំងម៉ាស អាល់កុល និងអុកស៊ីហ្សែន -រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ដោយរួមទាំង ទីសត្តឃាត ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។

សកម្មភាពការងារដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ តាមការកំណត់របស់ស្ថាប័ននីមួយៗ ជាអាទិ៍ សេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត សេវាកំពង់ផែ សេវាប្រមូល និងដឹកជញ្ជូន សំរាមសំណល់រឹងជាដើម។ ការធ្វើដំណើររបស់មន្ត្រី ឬបុគ្គលិកដើម្បីបម្រើឱ្យសេវាទាំងនេះ ត្រូវភ្ជាប់ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្មដែលចេញដោយស្ថាប័នសាមី - រាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលដំណើរការតាមរយៈប្រព័ន្ធអនឡាញ ដោយត្រូវ កាត់បន្ថយចំនួនអ្នកធ្វើការឱ្យមកនៅត្រឹមកម្រិតអប្បបរមាមិនឱ្យលើសពី ២% និងត្រូវអនុវត្តគោលការណ៍អាហារថ្ងៃត្រង់នៅហ្នឹងកន្លែងបំពេញការងារ។

ការផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ជាអាទិ៍ ផ្សារលក់ដុំ ផ្សារឬទីតាំងលក់ដូរគ្រឿង ឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់ ផ្សារម៉ាត និងភោជនីយដ្ឋាន អាហារដ្ឋាន ដែលលក់ជាអាហារវេចខ្ចប់ ស្ថានីយ៍ប្រេងឥន្ធនៈ ហ្គាស ទីតាំងលក់ហ្គាស ទីតាំងផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ចំពោះផ្សារ ឬទីតាំងលក់ដូរគ្រឿង ឧបភោគបរិភោគ ភោជនីយដ្ឋាន អាហារដ្ឋាន រដ្ឋបាលខណ្ឌនីមួយៗត្រូវធ្វើការត្រួតពិនិត្យនិងសម្រេច អនុញ្ញាតទៅតាមការជាក់ស្ដែង ដោយផ្អែកទៅលើតម្រូវការចាំបាច់នៅក្នុងភូមិសាស្ត្ររបស់ខ្លួន៕








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក