ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវមរណទុក្ខនិងចាត់ទុកលោក កូជី កាន់ហ្សាគិ ជាមិត្តដ៏ល្អរបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវសេចក្ដីតក់ស្លុតនិងសោកស្ដាយចំពោះមរណទុក្ខរបស់អតីតប្រធានសមាគមជនជាតិជប៉ុនប្រចាំកម្ពុជា និងជាស្ថាបនិកនៃសហគមន៍ផ្ដល់អាហារូបករណ៍ BASSAC លោក កូជិ កាន់ហ្សាគិ។

ក្នុងលិខិតមួយច្បាប់ផ្ញើរជូនភរិយារបស់លោក កូជិ កានហ្សាគិ គឺលោកស្រី កាន់ហ្សាគី ចែករំលែកទុក្ខលោកស្រីពីការបាត់បង់ស្វាមីជាទីស្រលាញ់។ សម្ដេចបន្ថែមថា លោក កូជិ កាន់ហ្សាគិ មិនត្រឹមតែជាស្វាមីដ៏ល្អម្នាក់ប៉ុណ្ណោះទេ តែលោកក៏ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានចំណាយពេលវេលាប្រមាណ ៣៨ឆ្នាំនៃជីវិតដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។

សម្ដេចតេជោបានរម្លឹកយ៉ាងដូច្នេះថា៖ «ទោះក្នុងដំណាក់កាលចុងក្រោយនៃជីវិតក៏លោកនៅតែបន្តលះបង់ដើម្បីបុព្វហេតុដ៍ប្រពៃនេះ។ ជាក់ស្ដែង នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយខ្ញុំកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ លោកបានប្រកាសផ្តល់ដីមួយកន្លែងដើម្បីរៀបចំជាស្ទួន PKO និងផ្តល់ជំនាញបច្ចេកទេសក្នុងការការពារទឹកជំនន់នៅកម្ពុជា»។

លោក កូជិ កាន់ហ្សាគិ គឺជាអតីតប្រធានសមាគមជនជាតិជប៉ុនប្រចាំកម្ពុជា និងជាស្ថាបនិកនៃសហគមន៍ផ្ដល់អាហារូបករណ៍ BASSAC លោកមានស្នាដៃដ៏ឆ្នើមសម្រាប់សង្គម ផលប្រយោជន៍សាធារណៈ ឬប្រទេសជាតិ ជំរុញការយល់ដឹងពីគ្នា ទៅវិញទៅមករវាងប្រទេសជប៉ុននិងកម្ពុជា។ លោកបានចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ហើយក៏បានធ្វើការពង្រឹងការអប់រំ វប្បធម៌ និងបរិស្ថាននៃប្រទេសកម្ពុជា ដូចជាការដាំដើមឈើ ការផ្តល់អាហារូបករណ៍ ដល់កុមារដែលមិនមានលទ្ឋភាពទៅសាលារៀន ដោយសារស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងការជួយសាងសង់សាលារៀន តាមរយៈសកម្មភាព Lions Club ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក