ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីការបរទេសអាស៊ានប្រកាសស្វាគមន៍ការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២២ នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ដែលមានចំនួន ៣៣ចំនុចនៃការប្ដេជ្ញារួមគ្នា។ ក្នុងការប្ដេជ្ញាចិត្តទាំង ៣៣នោះ មាន ២ចំណុចដែលនិយាយពីបញ្ហាសមុទ្រចិនខាងត្បូង ដែលបើតាមសេចក្ដីថ្លែងការណ៍នោះឱ្យដឹងថា មានរដ្ឋមន្ត្រីមួយចំនួនបាន «លើកឡើងពីការព្រួយបារម្ភលើសកម្មភាពដណ្ដើមការគ្រប់គ្រង ការប៉ះទង្គិចក្នុងតំបន់ និងការបំផ្លាញដល់ធនធានសមុទ្រ»។

ក្នុងសេចក្ដីថ្លែងការណ៍ចំនុចទី២៧ និងទី២៨ បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងបានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត បង្កភាពតានតឹង និងអាចបំផ្លាញដល់សុខសន្ដិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ការប្ដេជ្ញាចិត្តចំពោះការរក្សា និងលើកម្ពស់សន្ដិភាពក្នុងតំបន់ដោយប្រការស្វែងរកដំណោះស្រាយសន្ដិវិធី ដោយមិនប្រើការគំរាមកំហែង ឬកម្លាំងនោះទេ។

រដ្ឋមន្ត្រីនៃប្រទេសទាំង៩ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តការកសាងទំនុកចិត្ត និងការការពារវិធានការនៃទំនុកចិត្តដោយបានរម្លឹកពីសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូងឆ្នាំ២០០២ និងការគាំទ្រចំពោះការចរចារបង្កើតក្រមសីលធម៌សមុទ្រចិនខាងត្បូងផងដែរ។

ចំនុចទី២៨ នៃសេចក្ដីថ្លែងការណ៍បានលើកឡើងថា៖ «យើងបានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សានិងលើកកម្ពស់បរិយាកាសអំណោយផលមួយដល់ការចរចា COC ហើយដូច្នេះស្វាគមន៍ការអនុវត្តជាក់ស្តែងបន្ថែមទៀតវិធានការដើម្បីជៀសវាងការកើនឡើងភាពតានតឹង ហានិភ័យនៃគ្រោះថ្នាក់ ការយល់ច្រឡំ និងដែលនឹងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព»។

ក្នុងឆ្នាំ២០០២ ក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ចិន បានចុះហត្ថលេខាលើ "សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង" ដែលកំណត់ដំណាក់កាលសម្រាប់ក្រមសីលធម៌ផ្លូវការត្រូវអនុវត្តតាម។ លក្ខខណ្ឌនៃការប្រកាសត្រូវបានបង្កើតឡើងដោយប្រទេសហត្ថលេខីគ្រាន់តែបានសន្យាដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និង "អនុវត្តការអត់ធ្មត់ដោយខ្លួនឯងក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព"។

ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសពីដំណោះស្រាយ ៣ចំណុចដើម្បីស្វែងរកដំណោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង គឺការអនុវត្តន៍នូវសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង ការសម្របសម្រួលចរចាស្វែងរកបញ្ហារវាងអាស៊ាន-ចិន និងធ្វើឱ្យសម្រេចនូវក្រមសីលធម៌សមុទ្រចិនខាងត្បូងឱ្យបាន។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោបានប្រាប់ទៅអន្តរជាតិកុំឱ្យបន្ទោសកម្ពុជាឱ្យសោះប្រសិនមិនអាចរកដំណោះស្រាយចេញ ព្រោះបញ្ហាសមុទ្រចិនខាងត្បូងនេះគ្មានប្រទេសជាប្រធានអាស៊ានណាមួយអាចដោះស្រាយចេញនៅឡើយទេរហូតមកដល់ពេលនេះ តែក៏កុំមើលងាយកម្ពុជាផងដែរដោយសម្ដេចប្រាប់ឱ្យចាំមើលការអនុវត្តរបស់កម្ពុជាជាមុនសិន។

ជម្លោះសមុទ្រចិនខាងត្បូងបានចាប់រូបរាងឡើងកាន់តែខ្លាំងក្នុងអំឡុងឆ្នាំ២០១៣ នៅពេលដែលប្រទេសចិនចាប់ផ្ដើមសាងសង់ប្រជុំកោះ Spartly និងកោះប៉ារ៉ាសែល។ ប្រទេសអាស៊ានចំនួន ៥ ដែលរួមមាន ភីលីពីន ព្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែជាប្រទេសដែលមានជម្លោះមួយចិន ដោយសារទាក់ទងនឹងការធ្វើដំណើរនាវាចរណ៍ និងពាណិជ្ជកម្មដែលមានតម្លៃមហាសាលក្នុងដែនសមុទ្រនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក