ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមមួយហើយនាយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដែលមាន៣៣ចំណុច ដែលជាការប្ដេជ្ញាចិត្តរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានសម្រាប់ការងារក្នុងឆ្នាំ២០២២នេះ រួមមានការពង្រឹងមជ្ឈភាពអាស៊ាន ការគាំទ្រភាពជាប្រធានរបស់កម្ពុជា ការកសាងសេដ្ឋកិច្ច ទេសចរណ៍ ការកសាងធនធានមនុស្ស បន្សាំជាមួយការប្រែប្រួលអាកាសធាតុ និងបញ្ហាតំបន់ប្រឈមសំខាន់ៗមួយចំនួនទៀត៕







