អន្តរជាតិ៖ សត្វស្វាជិតមួយរយក្បាលត្រូវបានគេប្រទះឃើញចង់ដាក់នៅក្នុងថង់ ក្នុងផ្ទះដែលគេបោះបង់ចោលមួយក្នុងប្រទេសថៃកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ។
អ្នកភូមិមកពីខេត្ត Saraburi ភាគកណ្តាល លោកស្រី Wirom Wanalee បាននិយាយថា គាត់និងអ្នកជិតខាងបានរកឃើញសត្វស្វាបន្ទាប់ពីបានឮពួកគេស្រែក ហើយដោះលែងសត្វស្វាភាគច្រើនដោយកាត់ថង់បើក មុនពេលរាយការណ៍ការរកឃើញទៅប៉ូលីស។
អាជ្ញាធរបានប្រញាប់ប្រញាល់ទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញសត្វស្វានៅមានរស់ចំនួន ២៩ក្បាល។
ប៉ូលីសជឿថាសត្វស្វាទាំងនេះត្រូវបានលាក់ទុកក្នុងការរៀបចំនាំចេញដោយក្រុមឈ្មួញជួញដូរសត្វ បច្ចុប្បន្នសត្វស្វាទាំងអស់ត្រូវបានដាក់នៅក្រោមការមើលថែរបស់មជ្ឈមណ្ឌលចោមរោមសត្វព្រៃ ខណៈការស៊ើបអង្កេតនៅតែបន្ត៕