ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញដំណើរការសាឡាងកោះពេជ្រ-កោះនរាចាប់ពី ថ្ងៃទី២១ ខែកុម្ភៈ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងពំ្រប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីបញ្ជៀសការកកស្ទះនៅស្ពានច្បារអំពៅ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការដាក់ដំណើរការនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរជាញឹកញាប់ និងដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការសាងសង់។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ជាអ្នកធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ តទៅដោយចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង១៩យប់ ជារៀងរាល់ថ្ងៃ។

អាស្រ័យដូចនេះប្រជាពលរដ្ឋអាចធ្វើដំណើរតាមសាឡាងចម្លងនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើដងស្ពានព្រះមុនីវង្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក