ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យមានការចូលរួមដោះស្រាយបញ្ហាប្លាស្ទិកនៅតាមតំបន់ឆ្នេរសមុទ្រ

ព្រះសីហនុ៖ នាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា លើកទឹកចិត្តប្រជាពលរដ្ឋនៅតាមសហគមន៍ចូលរួម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមតំបន់ឆ្នេរ តាមរយៈការកែច្នៃនិងប្រើប្រាស់សំណល់ទាំងអស់នោះឡើងវិញ។

ក្នុងពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ទីប្រឹក្សារដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជានាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា លោក គិត ច័ន្ទគ្រឹស្នា លើកឡើងថាការផ្សព្វផ្សាយ និងលើកទឹកចិត្តតាមសហគមន៍ឱ្យពួកគាត់ផលិតសម្ភារជំនួសការប្រើប្រាស់ប្លាស្ទិក និងកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញជាផ្នែកមួយសំខាន់នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

លោកបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនិងក្រសួងបរិស្ថានបានរៀបចំក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្រ្ត ព្រមទាំងច្បាប់ និងគតិយុទ្ធនានា ដើម្បីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប៉ុន្តែដៃគូអនុវត្តន៍ និងប្រជាពលរដ្ឋក៏ត្រូវចូលរួមទាំងអស់គ្នា ដើម្បីកុំអោយបញ្ហាប្លាស្ទិកនេះបន្សល់ទុកដល់អ្នកជំនាន់ក្រោយៗ។

តាមរយៈគម្រោងផ្តួចផ្តើមនេះក្រុមហ៊ុន TonToTon ដែលជាក្រុមហ៊ុនលក់ឥណទានប្លាស្ទិក ធ្វើការសហការជាមួយប្រជាពលរដ្ឋនៅសហគមន៍ក្នុងខេត្តព្រះសីហនុក្នុងការប្រមូលប្លាស្ទិកតាមតំបន់ឆ្នេរដើម្បីយកទៅដុតនៅក្រុមហ៊ុន Chip Mong Insee Cement ក្នុងខេត្តកំពត។ តាមរយៈកម្មវិធីមួយនេះ គេរំពឹងថានឹងអាចប្រមូលប្លាស្ទិកបានជាង ៣ពាន់តោនក្នុងដំណាច់ឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក