ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហុងកុងបង្ខំចិត្តប្រើបន្ទប់សណ្ឋាគារដើម្បីដាក់អ្នកជំងឺកូវីដ-១៩

ហុងកុង៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងហុងកុងបានត្រៀមបន្ទប់សណ្ឋាគារជាង ២ម៉ឺនបន្ទប់សម្រាប់អ្នកធ្វើចត្តាឡីស័កនិងព្យាបាល ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីកូវីដ-១៩។

លោកស្រី Lam បាននិយាយថា សណ្ឋាគារចំនួន ២១ បានផ្តល់ទីតាំងរបស់ពួកគេដើម្បីធ្វើការជាមួយនឹងរដ្ឋាភិបាល។

បច្ចុប្បន្ននេះ គ្រែមន្ទីរពេទ្យច្រើនជាង ៩០ភាគរយបានពេញហើយ ខណៈដែលអ្នកជំងឺមួយចំនួន រួមទាំងមនុស្សចាស់ ទុកគ្រែដេកនៅខាងក្រៅក្នុងអាកាសធាតុត្រជាក់ ជួនកាលមានភ្លៀងធ្លាក់ទៀត។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលអាជ្ញាធរហុងកុងរាយការណ៍ករណីឆ្លងថ្មីបានកើនជាងមុនដល់ទៅ ៦០ដងក្នុងខែនេះ។

អាជ្ញាធរបាននិយាយថា រថយន្តធ្វើតេស្តចល័តពីប្រទេសចិនដីគោកបានមកដល់ទីក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកនៃវិធានការដើម្បីជួយទីក្រុងបង្កើនការធ្វើតេស្ត។

ក្រុមហ៊ុន CK Asset Holdings ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Li Ka-shing បាននិយាយថា ខ្លួននឹងផ្តល់បន្ទប់សណ្ឋាគារជាង ៣ពាន់បន្ទប់នៅក្នុងសណ្ឋាគារចំនួន៤ ហើយនៅមានក្រុមហ៊ុនជាច្រើនទៀតដែលបានប្រកាសជួយរដ្ឋាភិបាលហុងកុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក