ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Antonio Conte ក្តៅក្រហាយខ្លាំង និងត្រៀមចាកចេញពីក្លិប Inter Milan

អ៉ីតាលី៖ ប្រភពសារព័ត៌មានជាច្រើននៅប្រទេសអ៊ីតាលីបានចុះផ្សាយថា លោក Antonio គ្រោងនឹងចាកចេញពីក្លិបបាល់ទាត់អ៊ីតាលី Inter Milan ក្នុងរយៈពេលយ៉ាងយូរ ៤៨ម៉ោងទៀត បន្ទាប់ពីដឹកនាំក្លិបឈ្នះជើងឯក Serie A ក្តៅៗនៅក្នុងឆ្នាំ ២០២១ នេះ។

លោក Antonio Conte បានបង្ហាញសាច់ដុំរបស់លោក ក្នុងការដឹកនាំ Inter Milan ជោគជ័យខ្លាំងក្នុង ២រដូវកាលចុងក្រោយនេះ ជាពិសេសការបញ្ចប់ការឈ្នះពានលីគកំពូលអ៉ីតាលី ៩រដូវកាលរបសើ Juventus។ ប៉ុន្តែអ្វីដែលគេរាយការណ៍ថា ជាចំណុចតឹងសសៃ-ករវាងលោក​ Conte ជាមួយម្ចាស់ក្លិបជាសេដ្ឋីជនជាតិចិននោះ គឺការរឹតត្បិតកញ្ចប់លុយក្នុងការចាយចាយទិញកីឡាករថ្មី នាទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ 

បើតាមប្រភពពីសារព័ត៌មាន La Gazzetta dello Sport បានចុះផ្សាយថា ​ប្រធានក្លិបលោក Steven Zhang បានជូនដំណឹងថា ក្លិបត្រូវលក់នូវកីឡាករសំខាន់មួយចំនួនចេញយ៉ាងហោចណាស់ក្នុងទឹកប្រាក់សរុប ៨៦លានអឺរ៉ូ ខណៈដែលកីឡាករដែលនៅសេសសល់នឹងត្រូវកាត់ប្រាក់ខែប្រមាណ ២០%។ ក្រោយពីការរង្គោះរង្គើទំនាក់ទំនងរវាងភាគីប្រធានក្លិបលោក Steven Zhang និងលោក Antonio Conte ក្លិបបាល់ទាត់ Tottenham Hotspurs ត្រូវបានគេរាយការណ៍ថា បានដាក់សំណើចង់បានគ្រូបង្វឹកវ័យ ៥១ ឆ្នាំនេះទៅដឹកនាំនៅទឹកដីអង់គ្លេសវិញ ខណៈដែលបច្ចុប្បន្ននេះ កុងត្រារបស់អតីតគ្រូបង្វឹកតោខៀវ Chelsea រូបនេះកំពុងចរចាជាមួយ Inter មានថ្លៃនឿយហត់ប្រមាណជា ៥,២លានអឺរ៉ូក្នុងមួយរដូវកាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក