ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ADB បង្ហាញគ្រោងអភិវឌ្ឍជលផលតំបន់ឆ្នេរនិងសមុទ្រ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលជាគម្រោងជួយកម្ពុជាក្នុងការអភិវឌ្ឍតំបន់ឆ្នេរ បន្សំខ្លួននឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងធនធានជលផលសមុទ្រ។

ក្នុងកិច្ចប្រជុំគម្រោងស្តីពីការរៀបចំគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពជាមួយអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB លោក Lindsay Saunders បានបង្ហាញពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ដែលនៅក្នុងគម្រោងនោះមានដូចជា ការគ្រប់គ្រងធនធានអេកូឡូស៊ីសមុទ្រ ការធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយឆ្នេរ ជួយដល់វិស័យឯកជនក្នុងការផ្តល់ឥណទានដល់វិស័យឯកជន និងបង្កើតមធ្យោបាយប្រភពហិរញ្ញទានគាំទ្រដល់វិស័យឯកជននៅតាមតំបន់ឆ្នេរ។

បន្ថែមពីនោះ មានការធ្វើទំនាក់ទំនងការងារនេសាទ និងជួយកាត់បន្ថយផលប៉ះពាល់ពីការកាប់បំផ្លាញព្រៃកោងកាង ព្រោះព្រៃកោងកាង ១ហិកតាអាចផ្តល់ចំណូល ៣ ៥០០ដុល្លាក្នុងមួយឆ្នាំ ដែលទាមទារឲ្យមានការរួមគ្នាអភិរក្សព្រៃកោងកាងដែលនៅសល់ប្រមាណ ៥០ ០០០ម៉ឺនហិកតាឱ្យនៅគង់វង្ស។

ជាមួយគ្នានេះអភិបាលខេត្តព្រះសីហនុ ស្វាគមន៍នូវគម្រោងសាងសង់ផែនេសាទសហគមន៍ ដែលជាលទ្ធផលបានមកពីការសិក្សាស្រាវជ្រាវប្រមូលទិន្នន័យពាក់ព័ន្ធនឹងគម្រោង និងការស្នើសុំកិច្ចសហការនានា ដោយមានការគាំទ្របច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ការស្នើសុំសាងសង់ផែនេសាទដែលមានគុណភាពនេះឡើង គឺដើម្បីធ្វើការកែលម្អផលនេសាទសមុទ្រនៅក្នុងសហគមន៍ ពិសេសការគ្រប់គ្រងកាកសំណល់ និងផលប៉ះពាល់ធនធានជលផលក្នុងសហគមន៍នេសាទ ពង្រឹងធនធានធម្មជាតិសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងនោះរដ្ឋបាលខេត្តក៏មានគម្រោង និងវិធានការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ធនធានជលផលសមុទ្រផងដែរ។

ក្នុងនោះលោកអភិបាលខេត្តបានផ្តល់ជម្រើសពីរដើម្បីធ្វើការសិក្សា ទី១នៅស្រុកស្ទឹងហាវ ព្រោះទីនោះមានប្រជានេសាទច្រើន និងទី២ នៅតំបន់កោះខ្យង ក្នុងស្រុកព្រៃនប់ ព្រោះទីនោះមានការប្រមូលផ្តុំផលនេសាទ។ ចំពោះការការពារ និងអភិរក្សព្រៃកោងកាងនៅខេត្តព្រះសីហនុ មានសម្បូរនៅតាមតំបន់ព្រែកកំពង់ស្មាច់ និងព្រែកទឹកសាប ក្នុងស្រុកព្រៃនប់។

លោក គួច ចំរើន ស្នើសុំឱ្យធនាគារអភិវឌ្ឍអាស៊ីជួយធ្វើបច្ចុប្បន្នភាពព្រៃកោងកាង បោះបង្គោលការពារព្រៃកោងកាង និងធ្វើការដាំដុះឡើងវិញ ដើម្បីផ្តល់ផលប្រយោជន៍ពីការកាប់បំផ្លាញមកជាការថែរក្សាការពារ អភិរក្ស ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជានេសាទក្នុងសហគមន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក