ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ម៉ែន សំអន ជំរុញដល់សាខាសមាគមនារីកម្ពុជាចូលរួមក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាល

កំពត៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ឧបនាយករដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពត នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសាលាខេត្តកំពត។ ក្នុងកម្មវិធីនោះ លោកស្រីបានជំរុញដល់គណៈកម្មការសាខាសមាគមនារីខេត្ត ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកស្រីកិត្តិសង្គហបណ្ឌិត បានណែនាំឱ្យសមាគមនារីខេត្តកំពត ពង្រឹងរបៀបរបបធ្វើការងារ អនុវត្តនូវតួនាទីភារកិច្ច និងត្រូវបែងចែកភារកិច្ច និងការទទួលខុសត្រូវដល់ថ្នាក់ដឹកនាំនៃគណៈកម្មការត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ-១៩ ពិសេសគឺប្រភេទបំប្លែងថ្មីអូមីក្រុង ចាំបាច់ត្រូវពន្លឿននៃការចាក់ដូសទី៣ ឲ្យបានលឿនដើម្បីបន្តដល់ដូសទី៤ ដែលជាដូសជម្រុញ និងត្រូវមិនត្រូវរំពឹងតែ ២ដូសដែលបានចាក់រួចហើយនោះទេ។

បន្ថែមលើពីនេះ ត្រូវបន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាពិសេសត្រូវអនុវត្តវិធានការណ៍ «៣ការពារ និង៣កុំ» ជាចាំបាច់ និងចូលរួមអនុវត្តតាមសារាចរ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ មេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ «អូមីក្រុង»។

សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពត ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី សរុបមានចំនួន ៧៦រូប តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

បច្ចុប្បន្នកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ អូមីក្រុងក្នុងសហគមន៍ជាង៤ពាន់ករណីហើយ បើទោះបីជាវាមិនគ្រោះថ្នាក់ដល់មេរោគកូវីដ-១៩ បំប្លែងផ្សេងទៀតក្ដី តែវិធានការនៃការពារ និងការចាក់វ៉ាក់សាំងនៅតែចាំបាច់ដើម្បីការពារសុខភាពសាធារណៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក