ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងមហាផ្ទៃ តែងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែងឬយោគយល់នោះឡើយ ជាក់ស្ដែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្រោយពីមានអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូច ស្នើក្រសួងមហាផ្ទៃឲ្យមានចំណាត់ការផ្លូវច្បាប់ លើបទល្មើសនិងអំពើមិនគប្បីនានា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវ នៅក្នុងដែនសមត្ថកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយគ្មានការរើសអើងចំពោះឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនជាតិនិងប្រជាជនបានល្អប្រសើរ ក្នុងន័យរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព។

ជាងនេះទៀត រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្តច្បាប់ក្តី ក្រសួងមហាផ្ទៃ តែងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយជាក់ស្ដែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនផងដែរ។

លើសពីនេះទៀត តាមរយៈការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ទោះបីជាប្រឈមមុខនឹងស្ថានភាពនៃជំងឺកូវីដ-១៩ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ នៅតែបន្តខិតខំ និងមានការប្តេជ្ញាចិត្តយ៉ាងមោះមុត បំពេញបេសកកម្មតស៊ូបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានស្មើនឹង ៩០% នៃចំនួនបទល្មើសដែលកើតឡើង ព្រមទាំងបានម្ចាស់ការ និងសហការបញ្ជូនករណីបទល្មើសទៅតុលាការ ចំនួន២,៩៤០ករណី មនុស្ស៤,២២៧នាក់ ក្នុងនោះពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ២៨០ករណី មនុស្ស២៩០នាក់ផងដែរ៕

ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក