អ្នកអត់ការងារធ្វើនៅប្រទេសអាល់ហ្សេរីនឹងទទួលបានប្រាក់ឧបត្ថម្ភ $១០០ ក្នុងមួយខែ ព្រមទាំងធានារ៉ាប់រងសុខភាព
អន្តរជាតិ៖ ប្រធានាធិបតី អាល់ហ្សេរី លោក Abdelmadjid Tebboune បានប្រកាសថា ប្រទេសអាល់ហ្សេរីនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៣ ០០០ឌីណា ប្រហែល ១០០ ដុល្លារដែលជាការសម្រេចចិត្តមួយក្នុងគោលបំណងកាត់បន្ថយវិបត្តិសេដ្ឋកិច្ច។
លោកប្រធានាធិបតីបាននិយាយថា៖ «អ្នកអត់ការងារធ្វើនឹងទទួលបានប្រាក់បៀវត្សរ៍មួយផ្នែក ដើម្បីបំណងកាត់បន្ថយវិបត្តិសេដ្ឋកិច្ច ដោយម្នាក់នឹងទទួលបាន ១៣,០០០ ឌីណាក្នុងមួយខែ ចាប់ផ្តើមនៅក្នុងខែមីនា ហើយពួកគេក៏នឹងទទួលបានការធានារ៉ាប់រងសុខភាពផងដែរ»។
Abdelmadjid Tebboune ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ ២០១៩ ជំនួសលោក Abdelaziz Bouteflika ហើយរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្មត្រូវបានអនុម័តនៅក្នុងប្រជាមតិក្នុងឆ្នាំ ២០២០៕