ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនថាអាមេរិកកំពុងលេងសើចជាមួយសង្គ្រាម

អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិកកំពុងលេងសើចជាមួយនឹងសង្គ្រាម ហើយបង្កើតភាពតានតឹង" ខណៈដែលទាហានរុស្ស៊ីជាង ១៥ម៉ឺននាក់នៅតែត្រូវបានប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែនបន្ទាប់ពីការប្រកាសរបស់ទីក្រុងម៉ូស្គូអំពីការដកថយមួយផ្នែក។

បណ្តាប្រទេសលោកខាងលិចបានស្នើឱ្យមានការគ្រប់គ្រងអាវុធ និងជំហានកសាងទំនុកចិត្ត ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា ដែលបានជំរុញឱ្យពលរដ្ឋរបស់ពួកគេចាកចេញពីអ៊ុយក្រែន ដោយភ័យខ្លាចពីការវាយប្រហារដែលអាចកើតឡើងខណៈ រុស្ស៊ីនៅតែបដិសេធថាខ្លួនគ្មានផែនការឈ្លានពានទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតប្រចាំនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធថា ការនិយាយបំភ្លៃ និងព័ត៌មានមិនពិតជាបន្តបន្ទាប់ដោយប្រទេសលោកខាងលិចមួយចំនួននឹងបង្កើតភាពចលាចល និងភាពមិនច្បាស់លាស់ដល់ពិភពលោកបង្ករឱ្យមានបញ្ហាប្រឈម។

លោក Wenbin និយាយថា លោកសង្ឃឹមថាភាគីពាក់ព័ន្ធនឹងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងធ្វើអ្វើជាប្រយោជន៍ដល់សន្តិភាព និងកិច្ចសហប្រតិបត្តិការ។

អ្នកនាំពាក្យលោក Wang បានលើកឡើងថា៖ «ការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ ចិននិងរុស្ស៊ី តែងតែធ្វើការដើម្បីអភិវឌ្ឍភាពជាអ្នកជិតខាងល្អរយៈពេលវែង និងទំនាក់ទំនងសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ដោយឈរលើមូលដ្ឋាននៃការមិនចងសម្ព័ន្ធភាព ការមិនប្រឈមមុខគ្នា និងមិនកំណត់គោលដៅរបស់ប្រទេសទីបីឡើយ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក