ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយវប្បធម៌ប្រពៃណីរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២២ ក្រោមប្រធាន បទ«គីហ្សូណានៅក្បែរអ្នកជានិច្ច» ដើម្បីបង្ហាញពីភាពរស់រវើកក្នុងការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីនិងទំនើបជប៉ុន-កម្ពុជា។

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២២ ក្រោមប្រធានបទ «គីហ្សូណានៅក្បែរអ្នកជានិច្ច» ប្រព្រឹត្តិទៅមានរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយពិធីបើកត្រូវបានប្រព្រឹត្តទៅក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ជួន ណារ៉ុន និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លើកឡើងថា ដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការរៀបចំមហោស្រពនេះត្រូវបានធ្វើឡើងក្នុងរូបភាពចម្រុះ គឺនៅទីតាំងផ្ទាល់ផង និងតាមអនឡាញផង ក្នុងគោលបំណងបង្ហាញពីភាពរស់រវើកក្នុងការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីនិងទំនើបជប៉ុន-កម្ពុជា ដែលមានតាំងពីយូរលង់ណាស់មកហើយ។

មហោស្រពគីហ្សូណាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១២មក ប៉ុន្តែបានអាក់ខានរយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ-១៩។ ព្រឹត្តការណ៍មហោស្រពគីហ្សូណាជប៉ុន -កម្ពុជាឆ្នាំ២០២២នេះ ជាបង្ហាញឱ្យឃើញពីចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន មិនងាយកាត់ផ្តាច់បាន ហើយតែងតែជួយគ្នាទៅវិញទៅមកជានិច្ច។ ម៉្យាងវិញទៀតតាមរយៈមហោស្រពនេះ គឺជាសក្ខីភាព បញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អ និងស៊ីជម្រៅ លើវិស័យវប្បធម៌ និងអប់រំ របស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន តាំងពីអតីតកាល បច្នុប្បន្នកាល និងឆ្ពោះទៅអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក