ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំឱ្យមន្ត្រីចុះបេសកកម្មធ្វើតេស្តរហ័សមុនត្រលប់ចូលកន្លែងធ្វើការវិញ

ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ឱ្យបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់ ជាពិសេសមន្ត្រីដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី ខេត្ត ឬធ្វើដំណើរទៅកន្លែងដែលមានហានិភ័យ (ក្រោមហេតុផលផ្ទាល់ខ្លួន) ត្រូវធ្វើតេស្ត rapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ។

ក្រៅពីសម្រេចបែបនេះក្រសួងក៏លើកទឹកចិត្តឱ្យរៀបចំសកម្មភាពជួបជុំ សកម្មភាពបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដែលមានអ្នកចូលរួមក្នុងចំនួនតិច ឬត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារ តាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp។

ក្រសួងក៏តម្រូវឱ្យអង្គភាពថ្នាក់ជាតិទាំងអស់តាមដាននិងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី និងត្រូវឱ្យមន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារ ឱ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងពេលបំពេញការងារ ជាមួយនឹងការរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ។

ក្រសួងអប់រំបន្ថែមថា៖ «គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត។ ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅ លេខ ១១៥ ជាបន្ទាន់»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក