ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង់គ្លេសបញ្ជាក់ថា គោលនយោបាយបើកចំហរបស់ណាតូនឹងមិនផ្លាស់ប្តូរទេ

អន្តរជាតិ៖ សម្ព័ន្ធមិត្តបានអះអាងថា ទ្វាររបស់ណាតូនៅតែបើកចំហ។ ការសម្រេចចិត្តជាសមាជិកភាពរបស់ណាតូគឺផ្អែកលើសម្ព័ន្ធមិត្តណាតូ ហើយសិទ្ធិរបស់ប្រទេសនីមួយៗគឺត្រូវជ្រើសរើសផ្លូវផ្ទាល់ខ្លួន ដែលមានន័យថាអង្គការយោធាតំបន់មួយនេះនឹងស្វាគមន៍ជានិច្ចប្រសិនជាអ៊ុយក្រែននៅតែរក្សាជម្រើសក្នុងការចូលរួមក្នុងសម្ព័ន្ធមិត្តរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិ NATO បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេចំពោះគោលនយោបាយបើកចំហរ និងសារៈសំខាន់នៃភាពជាដៃគូ។

សម្ព័ន្ធមិត្តណាតូបន្តកិច្ចខិតខំប្រឹងប្រែងការទូត របស់ពួកគេដើម្បីស្វែងរកដំណោះស្រាយនយោបាយចំពោះវិបត្តិធ្ងន់ធ្ងរដែលបង្កឡើងដោយការពង្រាយកម្លាំងយោធារបស់រុស្ស៊ីនៅជុំវិញអ៊ុយក្រែន។

ណាតូ និងសម្ព័ន្ធមិត្តកំពុងជួយអ៊ុយក្រែនបង្កើនសមត្ថភាពការពារខ្លួន។ ការការពារខ្លួនគឺជាសិទ្ធិដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ហើយសម្ព័ន្ធមិត្តកំពុងជួយអ៊ុយក្រែនដើម្បីរក្សាសិទ្ធិនោះ។ រួមទាំងជាមួយគ្រូបណ្តុះបណ្តាល និងឧបករណ៍យោធាសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

នៅថ្ងៃទី ២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់ណាតូនៅថ្ងៃទី ១៧ ខែកុម្ភៈ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg មានប្រសាសន៍ថា៖ «សម្ព័ន្ធមិត្តបានបញ្ជាក់ថា ទ្វាររបស់ណាតូនៅតែបើកចំហ។ ការសម្រេចចិត្តណាមួយស្តីពីសមាជិកភាពណាតូគឺសម្រាប់សម្ព័ន្ធមិត្តណាតូ និងប្រទេសដែលប្រាថ្នាចង់បានចូលនោះ។ ប្រទេសនីមួយៗមានសិទ្ធិក្នុងការជ្រើសរើសផ្លូវផ្ទាល់ខ្លួន»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក