ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអំពាវនាវឱ្យស្រ្តីមានផ្ទៃពោះពិនិត្យសុខភាពឱ្យបានទៀងទាត់ចំនួន៤ដង និងទទួលថ្នាំបង្ការផ្សេងៗ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវឱ្យ ស្រ្តីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ/ឆ្មបជំនាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានទៀងទាត់ចំនួន៤ដង តាមពេលវេលានិង ទទួលថ្នាំបង្ការជំងឺផ្សេងៗតាមការណែនាំរបស់គ្រូពេទ្យ។

ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២២ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» បានលើកឡើងដែរថា ក្នុងវិស័យសុខភាពមាតា ទារក និងកុមារ ទទួលរងប៉ះពាល់យ៉ាងខ្លាំង ព្រោះថាអត្រាបុរស-ស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះដែលចាំបាច់ត្រូវទៅទទួលសេវាពិនិត្យផ្ទៃពោះ ថែទាំផ្ទៃពោះ និងការថែទាំក្រោយពេលសម្រាល គឺមានការធ្លាក់ចុះ ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាកាកបាទក្រហមកម្ពុជាអប់រំផ្សព្វផ្សាយដោយចុះជួបផ្ទាល់ និងដោយប្រយោល តាមប្រព័ន្ធព័ត៌មានស្តីពី សារប្រយោជន៍នៃការពិនិត្យផ្ទៃពោះឱ្យបាន៤ដង, ការសម្រាលកូននៅមណ្ឌលសុខភាព, ការពិនិត្យ និងការថែទាំសុខភាពមាតានិងទារកក្រោយសម្រាល, ការចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខដល់កុមារ, ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ល។ រួមទាំងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន។

ក្រៅពីនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឱ្យ មាតាបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែម ត្រូវយកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត ជ្រើសរើសការពន្យារកំណើត និងជាពិសេសកុំភ្លេចអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ “៣ការពារ ៣កុំ”។

ក្នុងឆ្នាំ២០២១ ខ្លឹមសារនៃសារគន្លឹះសំខាន់ទាំងអស់នេះ បានជាព័ត៌មានទៅដល់ផ្ទាល់ស្រ្តីមានផ្ទៃពោះ និងកូនតូចចំនួន ៨៤៩៨នាក់ រីឯការជួយឧបត្ថម្ភផ្នែកជីវភាពដល់ស្រ្តីសម្រាលកូនរួច សម្រេចបាន ២,០៦៤នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក