កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋាភិបាលនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុ ៣ឆ្នាំ ទៅ៥ឆ្នាំ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ តទៅ

ភ្នំពេញ៖ បន្ទាប់ពីមានការបញ្ជាពីសម្ដេចតេជោកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ នៅពេលនេះរដ្ឋាភិបាលនឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុពី៣ ទៅ៥ឆ្នាំ ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

សម្រាប់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ នឹងត្រូវចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ នៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលគាំពារមាតានិងទារក និងមន្ទីរពេទ្យគន្ធបុប្ផា។

សម្រាប់កូនចៅមន្ត្រីអង្គការសហប្រជាជាតិ ស្ថានទូតនានា បុគ្គលិកអង្គការជាតិនិងអន្តរជាតិ និងឧកញ៉ា នឹងចាប់ផ្ដើមចាក់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមីនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចំពោះកូនចៅមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យាព្រមទាំងកូនចៅប្រជាពលរដ្ឋទូទៅ ក្រោមឱវាទរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នឹងត្រូវរៀបចំចាក់ជូនដោយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ តាមទីតាំងនានាក្នុងរាជធានី-ខេត្ត ដោយនឹងចេញលិខិតផ្សព្វផ្សាយជូនសាធារណជន ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២តទៅ។

ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា៖ «គម្លាតរវាងដូសទី១ និងទី២ គឺ២៨ថ្ងៃ»។

ចំពោះឯកសារភ្ជាប់មកជាមួយនៅពេលទៅចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារដែលមានអាយុ៥ឆ្នាំ ត្រូវភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្តាយ (ចំពោះកូនចៅមន្ដ្រីរាជការថ្នាក់ជាតិ)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក