ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មូលហេតុដែលធ្វើឱ្យតំរងនោមខ្សោយ

សុខភាព៖ តំរងនោមនឹងចុះខ្សោយតាមធម្មជាតិចាប់តាំងពីអាយុ ៣០ឆ្នាំឡើងទៅប៉ុន្តែក៏មានមូលហេតុជាច្រើនដែលធ្វើឱ្យតំរងនោមចុះខ្សោយបានយ៉ាងឆាប់រហ័ស

១.មូលហេតុតំណពូជ
មូលហេតុតំណពូជបណ្តាលមកពីតំណពូជឪពុកម្តាយមិនរឹងមាំ ឬមានកូននៅពេលអាយុតិច ឬ មានកូនច្រើន។

២.ការមានភេទសម្ព័ន្ធច្រើនហួសកំរិត 
ការមានភេទសម្ព័ន្ធច្រើនហួសកំរិត ធ្វើឱ្យតំរងនោមបាត់បង់ថាមពលច្រើនពេក។ 

៣.គ្រោះថ្នាក់ចរាចរ
គ្រោះថ្នាក់ចរាចរបង្កឲ្យតំរងនោមត្រូវរងការប៉ះពាល់យ៉ាងខ្លាំងតាមរយៈការក្រឡាប់រថយន្ត រថយន្តបុកគ្នា ឬត្រូវអុកយ៉ាងខ្លាំងត្រង់បរិវេណចង្កេះ។

៤.ធ្វើការធ្ងន់ 
ការធ្វើការហួសកំលាំង ឬធ្វើការពីព្រលឹមទល់ព្រលប់អត់បានសំរាកដេកពួន។

៥.ជំងឺរ៉ាំរ៉ៃផ្សេងៗ 
 ជំងឺលើសឈាម ទឹកនោមផ្អែម មហារីក ខ្លាញ់ក្នុងឈាមកំរិតខ្ពស់ ជំងឺស្លាប់អវៈយវៈ របេង។ល។

៦.កត្តាប្រថុយប្រថានក្នុងការរស់នៅ 
ការប្រើថ្នាំគីមី ដូចជាថ្នាំបំបាត់ការឈឺចាប់ ថ្នាំពន្យារកំនើត ថ្នាំអង់ទីប៊ីយ៉ូទិក ថ្នាំបន្ថយសម្ពាធឈាម ថ្នាំសំរកទំងន់ ការប្រើអ័រម៉ូនបន្ថែមជាដើម។ ភាពតប់ប្រមល់ ភាពតានតឹង ភាពកខ្វក់ ឬសារធាតុពុលក្នុងបរិស្ថាន ថ្នាំសំលាប់សត្វល្អិត ដែលដិតជាប់លើបន្លែ ផ្លែឈើ សារធាតុអ័រម៉ូនដែលបង្កប់ទុកក្នុងសាច់សត្វ អាហារសមុទ្រដែលត្រាំ Formalin សារធាតុសូដ្យូមនៅក្នុងអាហារ និងនំទំពារ ដូចជាប៊ីចេង មេម្សៅជាដើម អាហាររសជាតិចាស់ប្រៃ អាហារនិងភេសជ្ជៈដែលលាយពណ៌។

កត្តាប្រថុយប្រថាន ដែលយើងត្រូវប្រឈមមុខក្នុងជីវិតប្រចាំថ្ងៃ និងពិបាកនឹងចៀសវាងនោះសុទ្ធតែធ្វើឱ្យតំរងនោមធ្វើការខ្លាំងឡើងៗ ធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះសុខភាពរបស់តំរងនោម ជាហេតុបណ្ដាលឱ្យតំរងនោមចុះខ្សោយយ៉ាងឆាប់រហ័ស និងមុនវ័យដ៏សមស្រប។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក