ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកកាសែត CNA កោតសរសើរការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា

ភ្នំពេញ៖ អ្នករាយការណ៍ព័ត៌មាន Channel News Asia លោក Leong Wai Kit បានសរសេរលិខិតថ្លែងអំណរគុណចំពោះក្រុមការងារសម្របសម្រួលអ្នកសារពត៌មានរបស់កម្ពុជាដែលបានជួយសម្រួល និងស្វាគមន៍លោកមិនត្រឹមតែពេលចុះពីលើយន្តហោះទេ គឺរហូតដល់ថ្ងៃលោកបញ្ចប់បេសកម្មតែម្ដង។

ក្នុងលិខិតថ្លែងអំណរមួយលោក Leong Wai Kit បានសង្កេតឃើញនូវការយកចិត្តទុកដាក់របស់ក្រុមការងារកម្ពុជាក្នុងការរៀបចំបែបបទរដ្ឋបាល ការរៀបចំសណ្ដាប់ធ្នាប់ ការឆ្លើយតប និងការរៀបចំអាហារ។ លោកបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ទាំងនេះ និងថាជាកាយវិការដែលជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសសិង្ហបុរី និងកម្ពុជាផងដែរ។

លោកសរសេរថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនៃការខិតខំប្រឹងប្រែងដោយក្រុមការងាររបស់អ្នកទាំងអស់នេះពួកយើងមិនអាចមិនចងចាំបាននោះទេ។ សំខាន់ជាងនេះទៅទៀត ការខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែបានជួយឱ្យការងាររបស់យើងប្រព្រឹត្តទៅបានល្អប៉ុណ្ណោះទេ ថែមទាំងបានជួយពង្រឹងចំណងមិត្តភាពរវាងប្រទេសសិង្ហបុរី និងកម្ពុជា។ ខ្ញុំរីករាយដែលបានក្លាយជាផ្នែកមួយនៃមិត្តភាព និងឯកភាពអាស៊ានដែលបានប្រារព្ធឡើងតាមរយៈអន្តរកម្មរបស់យើង ហើយខ្ញុំទន្ទឹងរង់ចាំការកសាងស្ពានមិត្តភាពបែបនេះបន្ថែមទៀតតាមរយៈការងារនាពេលអនាគតរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា»។

លោក Leong Wai Kit គឺជាអ្នកឆ្លើយឆ្លងព័ត៌មានឱ្យស្ថានីយ៍ទូរទស្សន៍សិង្ហបុរី Channel News Asia ទទួលបន្ទុកព័ត៌មានទាក់ទងនឹងមីយ៉ាន់ម៉ា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក