លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ក្រសួងសុខាភិបាលណែនាំឱ្យប្រើថ្នាំប្រឆាំងវីរុសម៉ូលនូពីរ៉ាវាឱ្យបានឆាប់បន្ទាប់ពីធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំដល់ការថែរក្សាអ្នកជំងឹកូវីដ-១៩ អូមីក្រុង នៅផ្ទះដោយតម្រូវឱ្យស្នាក់នៅទីតាំងដាច់ដោយឡែក មានអនាម័យ មានខ្យល់ចេញចូល និងត្រូវប្រើប្រាស់ឧសថព្យាបាលតាមរោគសញ្ញា ឬប្រើប្រាស់ឱសថប្រឆាំងវីរុស ម៉ូលនូពីរ៉ាវាកាប់ស៊ុល ២០០មីលីក្រាមឱ្យបានឆាប់បន្ទាប់ពីធ្វើតេស្តរហ័សរកឃើញ។

ក្នុងសេចក្ដីណែនាំក្រើនរម្លឹកចុះថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងសុខាភិបាលបានណែនាំដល់ពលរដ្ឋដែលកំពុងព្យាបាលកូវីដ-១៩ អូមីក្រុងដោយខ្លួនឯងនៅផ្ទះឱ្យរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាចាំបាច់។ ក្រសួងតម្រូវឱ្យអ្នកព្យាបាលខ្លួនឯងនៅផ្ទះ ត្រូវស្នាក់នៅដាច់ដោយឡែក នៅបន្ទប់មានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ អនាម័យខ្លួន ដោយរក្សាវិធានការ ៣ការពារ ៣កុំ ហាមប្រើប្រាស់បន្ទប់ទឹករួមគ្នា កុំប៉ះពាល់ ឬឡូកឡាំជាមួយរបស់របរអ្នកជំងឺប្រើប្រាស់ និងមិនត្រូវចេញដើរទៅក្រៅរហេតរហូតនោះទេ។

ក្រសួងបានណែនាំឱ្យប្រើប្រាស់ឱសថតាមរោគសញ្ញា ឬប្រើឱសថម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០មីល្លីក្រាមសម្រាប់ព្យាបាលតែម្ដង។ ក្រសួងបានតម្រូវឱ្យប្រើប្រាស់គោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្តង ៤គ្រាប់ (កម្រិត២០០មីលីក្រាម ក្នុងមួយគ្រាប់) លេបរៀងរាល់១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ ជាប់គ្នាជាបន្តបន្ទាប់។

ក្រសួងបញ្ជាក់ថា៖ «គួរប្រើឱសថម៉ូលនូពីរ៉ាវា (Molnupiravir) នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ និងលើស្ត្រីបំបៅដោះកូន ព្រមទាំងហាមប្រើសម្រាប់មនុស្សដែលមានអាយុក្រោម ១៨ឆ្នាំ។ ត្រូវពិសារទឹកឱ្យបានគ្រប់គ្រាន់ពី២-៣លីត្រ ក្នុង១ថ្ងៃ»។

អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណីទទួលបានលទ្ធផលតេស្ត រហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតេស្ដរហ័សវិជ្ជមាន ត្រូវធ្វើតេស្ត រហ័សម្តងទៀតក្នុងគម្លាត៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតេស្ដរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំង ពេញលេញ ត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ

កាកសំណល់របស់អ្នកជំងឺត្រូវរក្សាទុកដោយខ្ចប់ឱ្យជិតនិងដាក់ដោយឡែក រួចអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យ នៅតាមតំបន់ដែលបងប្អូនរស់នៅជាចាំបាច់ ចៀសវាងការចម្លងរោគ។ ប្រសិនបើមិនអនុវត្តន៍ទៅតាមការ ណែនាំក្រើនរំលឹកនេះបានត្រឹមត្រូវ បងប្អូន អាចប្រឈមទៅនឹងការអនុវត្តវិធានការច្បាប់នានាដែលមានជាធរមាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក