ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងការបរទេស៖ គ្មានចារកម្មកូរ៉េខាងជើងណាមួយអាចបើកដំណើរការអាជីវកម្មណាមួយនៅកម្ពុជានោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលទាំងស្រុងនូវ របាយការណ៍មួយដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ដែលត្រូវបានចុះផ្សាយក្នុង NK News កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ អ្នកនាំពាក្យបញ្ជាក់ថា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាបានអនុវត្តស្របតាមគ្រប់សេចក្តីសម្រេចរបស់ក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទាំងអស់ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (សបបក) នៅក្នុងប្រទេសកម្ពុជា និងបានបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់កម្មករមកពី ស.ប.ប.ក ផងដែរ។

ក្នុងសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស ចុះថ្ងៃទី១៧ ខែកុម្ភៈនេះ អ្នកនាំពាក្យក្រសួងបានបញ្ជាក់ថា កម្ពុជាបានអនុវត្តន៍តាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០១៨មកម្លេះ និងបានបិទអាជីវកម្ម និងគណនីធនាគារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើងផងដែរ។

ក្នុងសេចក្ដីបំភ្លឺនោះបានបញ្ជាក់ថា៖ «នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំពោះកិច្ចអន្តរក្រសួង ដើម្បីធ្វើការត្រួតពិនិត្យរាល់ឯកសារ និងការស៊ើបអង្កេតលើបណ្តាក្រុមហ៊ុន និងអាជីវកម្មរបស់ ស.ប.ប.ក។ ក្រុមការងារចំពោះកិច្ចអន្តរក្រសួង បានរៀបចំកិច្ចប្រជុំយ៉ាងហោចណាស់ចំនួនប្រាំបួនដងដែលបានធ្វើជាសហប្រធានដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការសម្រេចលើវិធានការជាក់ស្តែង ដើម្បីអនុវត្តស្របតាមប្រភេទទណ្ឌកម្មផ្សេងៗ ដូចមានចែងក្នុងសេចក្តីសម្រេចរបស់ UNSC ។ ជាលទ្ធផល គណនីធនាគារចំនួនប្រាំពីរ នៅក្នុងស្ថាប័នហិរញ្ញវត្ថុពីរផ្សេងគ្នាត្រូវបានបិទចាប់តាំងពី ឆ្នាំ២០១៧ មក។ កម្ពុជាបានបិទគ្រប់អាជីវកម្មរបស់ ស.ប.ប.ក ទាំងអស់ រួមទាំងភោជនីយដ្ឋាន និងសារមនី្ទរដែលធ្វើប្រតិបត្តិការនៅកម្ពុជា»។

នៅឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ក៏បានលុបឈ្មោះក្រុមហ៊ុន Glory Worldwide Glow Co. Ltd របស់ ស.ប.ប.ក ចេញពីបញ្ជីពាណិជ្ជកម្ម និងបានស្រាវជ្រាវក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ខ្លួនដោយរកឃើញក្រុមហ៊ុនចំនួន១២ រួមទាំងក្រុមហ៊ុន Mansudae New Tech Corporation Ltd, ផងដែលបានជាប់ពាក់ព័ន្ធជាមួយ ស.ប.ប.ក។

អ្នកនាំពាក្យបញ្ជាក់ថា៖ «ក្រុមហ៊ុនទាំងនេះត្រូវបានលុបឈ្មោះចេញពីបញ្ជី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។ ភោជនីយដ្ឋានចំនួនប្រាំបីត្រូវបានដកហូតអាជ្ញាប័ណ្ណ និងបិទទ្វារ កាលពី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩»។

ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានបញ្ឈប់ទាំងស្រុងការផ្តល់ប័ណ្ណការងារដល់ពលករមកពី ស.ប.ប.ក។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេចមិនពន្យារទិដ្ឋាការ ដល់ប្រជាជន ស.ប.ប.ក ដែលបានធ្វើការនៅកម្ពុជាទៀតទេ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក