ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោ ហ៊ុន សែន សម្រេចអនុញ្ញាតឱ្យចាក់វ៉ាក់សាំងជូនកុមារអាយុពី៣ឆ្នាំ ដល់៥ឆ្នាំ និងអំពាវនាវដល់អាណាព្យាបាលយកកូនចៅទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថាចៅទី២១ របស់សម្ដេចដែលមានអាយុ២ខួបបានឆ្លងជំងឺកូវីដ-១៩ ខណៈសម្ដេចសម្រេចដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារដែលមានអាយុពី៣ដល់៥ឆ្នាំ និងអំពាវនាវដល់មាតាបិតាអាណាព្យាបាលចូលរួមយកកូនចៅរបស់ខ្លួនទៅចាក់ឱ្យបានគ្រប់គ្នា។

ក្នុងសារពិសេសនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកឡើងថា៖ «មូលហេតុនៃការសម្រេចចិត្តបែបនេះដោយសារតែសង្កេតឃើញថាចាប់ផ្ដើមពីអូមីក្រុងចាប់ផ្ដើមរុករានមកប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម៥ឆ្នាំមានប្រមាណជា២០ភាគរយដែលទទួលនូវជំងឺនេះ។ និយាយដោយត្រង់សូម្បីតែចៅទី២១ របស់ព្រះករុណាខ្ញុំដែលទើបតែមានអាយុ២ខួបក៏ទទួលការឆ្លងផងដែរ» ។

ដោយបារម្ភពីផលប៉ះពាល់ដល់សុខភាពសាធារណ សម្ដេចតេជោបានបញ្ជាឱ្យគណៈកម្មការចាក់វ៉ាក់សាំង និងអាជ្ញាធរនានាខិតខំសម្របសម្រួលយុទ្ធនាការនេះឱ្យបានឆាប់និងមានសុវត្ថិភាពបំផុតដល់កុមារ។

សម្ដេចបានអំពាវដល់ឪពុកម្ដាយ អាណាព្យាបាលទាំងអស់យកកូនចៅដែលមានអាយុពី៣ដល់៥ឆ្នាំទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា។

បើតាមសម្ដេចតេជោ កុមារដែលមានអាយុពី ៣ដល់៥ឆ្នាំនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានជាង៧០ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក