កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

បន្តរកឃើញបាតុករណាហ្គាវើលដ៍ ១៣នាក់ផ្សេងទៀតវិជ្ជមានជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បាតុករជាអតីតបុគ្កលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ១៣នាក់ផ្សេងទៀត តេស្តវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានីភ្នំពេញបានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៨២នាក់ បន្ថែមទៀត ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាក ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧:០០នាទី នៅល្ងាចថ្ងៃដដែលនេះមានចំនួន១៣នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នក ប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៣នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃដោយគោរព ឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាលផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក