វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

លោក ហ៊ុន ម៉ានិត សម្រេចបញ្ចប់តួនាទីលោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំបុសខ្នុរ

ភ្នំពេញ៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកចំការលើ ខេត្តកំពង់ចាម លោក ហ៊ុន ម៉ានិត បានសម្រេចបញ្ចប់តួនាទី លោក ឌួង ឆាយ ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ។

បើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាមបានឱ្យដឹងថា លោក ឌួង ឆាយនឹងលែងមានតួនាទីជាអនុប្រធានក្រុមការងារបក្សចាប់ពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ នេះតទៅហើយ។

គួរបញ្ជាក់ផងដែរថា ការបញ្ចប់តួនាទីរបស់លោក ឌួង ឆាយនេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក ឌួង ឆាយ បានអធិប្បាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសបុកអំពីរឿងរ៉ាវគ្រួសាររបស់លោក បរិយាយធ្វើឲ្យប៉ះពាល់ដល់អនុប្រធានតុលាការកំពូលលោក យូ ប៊ុនឡេង។

បន្ទាប់ពីត្រូវបានបញ្ចប់តួនាទីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបុសខ្នុរ លោក ឌួង ឆាយ មកសុំទោសជាសាធារណៈចំពោះអនុប្រធានតុលាការកំពូល លោក យូ ប៊ុនឡេង បន្ទាប់ពីលោកធ្វើអត្ថាធិប្បាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ លោកមានការសោកស្តាយ ដោយសារការបកស្រាយរបស់លោកបានធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសរបស់លោក យូ ប៊ុនឡេង ជាខ្លាំង។

ក្នុងលិខិតសុំទោសជាសាធារណៈ លោក ឌួង ឆាយ បានលើកឡើងថា ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨ និង៤៥នាទី ឌួង ឆាយ បាទបានធ្វើការនិយាយបកស្រាយតាមរយៈបណ្តាញសង្គម FACEBOOK អំពីរឿងរ៉ាវមិនល្អមួយចំ នួន ដែលបានកើតមានឡើងចំពោះក្រុមគ្រួសារលោកកន្លងមក ហើយចេតនានៃការបកស្រាយនូវរឿង រ៉ាវទាំងអស់នោះ គឺមានគោលបំណងតែមួយគត់ គឺចង់អោយមហាជន ក៏ដូចជាស្ថាប័ន ផ្សេងៗថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានជ្រាបអំពីអ្វីដែលជាដើមចម អោយមានការបែកបាក់ផ្ទៃក្នុង ក្នុងក្រុមគ្រួសាររបស់លោកកន្លងមក។

ក្នុងការអត្ថាធិប្បាយនោះបានធ្វើឲ្យប៉ះពាល់ដល់លោក យូ ប៊ុនឡេង តែម្ដង ដែលលោក ឌួង ឆាយ បាទមានការសោកស្តាយក្រោយពីបកស្រាយចប់។

លោកថា៖ «ដោយសារការបកស្រាយរបស់ខ្ញុំបាទ បានធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តម ដែលបុគ្គលម្នាក់មានចេតនាល្អ ខំចំណាយពេលវេលាដ៏តម្លៃ ធ្លាប់បានប្រៀនប្រដៅ ណែនាំ ជួយសម្របសម្រួល ផ្សះផ្សារ ក្នុងវិវាទគ្រួសាររបស់ខ្ញុំបាទកន្លងមក កត្តាទាំងនេះហើយ ខ្ញុំបាទមិនគួមានការយល់ច្រឡំ ភាន់ភាំង ក្តាប់សាច់រឿងមិនបានច្បាស់លាស់ចំពោះចំណុចនេះ និយាយខុស មិនបានពិចារណា ដោយសារតែអារម្មណ៍របស់ខ្ញុំបាទស្មុគ្រស្មាញ មានរឿងរ៉ាវជាច្រើន ទាំងរឿងខ្លួនឯងផ្ទាល់ រឿងគ្រួសារទាំងមូល រឿងការរកស៊ី។ល។ បានទំលាក់មកលើខ្ញុំបាទដែលជាកូនប្រុសច្បងក្នុងក្រុមគ្រួសារ ដូច្នេះហើយបានជាខ្ញុំបាទនិយាយទៅ ធ្វើអោយមានការប៉ះពាល់ដល់កិត្តិយសឯកឧត្តមយ៉ាងធ្ងន់ធ្ងរ ដោយមិនមានការតាំងចិត្តយ៉ាងដូច្នេះ »។

លោក ឌួង ឆាយ បានធ្វើការសុំទោសចំពោះលោក យូ ប៊ុនឡេង នូវកំហុសដែលលោកបាននិយាយកាលពីយប់មិញ និងសង្ឃឹមថាលោក យូ ប៊ុនឡេង នឹងទទួលនូវការសូមទោស ហើយលើកលែងទោសអោយ ដោយសន្យាថា នឹងមិនមានករណីបែបនេះទៀតឡើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក