ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងប្រៃសណីយ៍ដាក់ដំណើរការកម្មវិធីវាស់ ល្បឿនអ៊ីនធឺណិត MPTC Speed Test

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធីវាស់ល្បឿនអ៊ីនធឺណិត MPTC Speed Test ដែលអនុញ្ញាតឱ្យសាធារណជនទាញយកដោយអត់គិតថ្លៃលើ App Store និង Play Store។

សេចក្ដីជូនដំណឹង ពីការដាក់ឲ្យដំណើរការកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត MPTC Speed Test របស់ក្រសួងបានឱ្យដឹងថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព និងដើម្បីលើកកម្ពស់តម្លាភាពនៃការផ្តល់ទិន្នន័យ និងព័ត៌មានជាក់លាក់អំពី ស្ថានភាព អ៊ីនធឺណិត របស់អ្នកប្រើប្រាស់ ក.ប.ទ. បានបង្កើតកម្មវិធីវាស់ស្ទង់ល្បឿនអ៊ីនធឺណិត «MPTC Speed Test»។

ទន្ទឹមនឹងនេះ លទ្ធផលនៃការវាស់ស្ទង់ របស់អ្នកប្រើប្រាស់ នឹងក្លាយជាទិន្នន័យចាំបាច់ សម្រាប់យកទៅ វិភាគ និងរកដំណោះស្រាយ សំដៅពង្រឹងគុណភាព សេវាទូរគមនាគមន៍ឲ្យកាន់តែប្រសើរ។

កម្មវិធី MPTC Speed Test នេះ មានមុខងារចម្បងសម្រាប់វាស់ស្ទង់ដំណើរការអ៊ីនធឺណិត នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយបង្ហាញលទ្ធផលច្បាស់លាស់អំពីល្បឿនទាញយក (Download Speed)ល្បឿនបង្ហោះឡើង (Upload Speed) ភាពយឺតយ៉ាវ (Latency) ភាពរំខាន (Jitter) និងកម្រិតគុណភាពនៃការមើល វីដេអូតាមយូធូបជាដើម ដែលជាព័ត៌មានចាំបាច់ សម្រាប់ការប្រើប្រាស់អ៊ីនធឺណិតប្រចាំថ្ងៃ។

លើសពីនេះទៀតក្នុងករណីដែលការវាស់ស្ទង់ នេះ បានបង្ហាញលទ្ធផលថា គុណភាពសេវាអ៊ីនធឺណិតមានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិតមួយមិនអាចប្រើប្រាស់បាន អ្នកប្រើប្រាស់អាចយកលទ្ធផលនោះជាភស្តុតាងសម្រាប់រាយការណ៍មកនិយ័តករ ទូគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline ៦៧៨៩ ឬផ្ញើសារមកកាន់អ៊ីមែល qos@trc.gov.kh ដើម្បីប្តឹងតវ៉ា (Complaint) និងស្វែងរកដំណោះស្រាយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក