កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសទីតាំងហានិភ័យចំនួន១០

(ភ្នំពេញ) : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន១០រួមមាន៖

១,ហាង បេប៊ី ឃែរ​ (Baby Care) សាខាទួលគោកដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៨៩ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។


២,ស្ថានីយប្រេងឥន្ទនៈកាល់តិច សាខារង្វង់មូលនាងគង្ហីង ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ចំនួន២នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។


៣,ធនាគារ កាថេយូណៃធិកកម្ពុជាចំកាត់ សាខា​ផ្សារហេងលី ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ កែងផ្លូវ២០០២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៤:៤០ ដល់ម៉ោង ១៥:៤០ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅប្រើប្រាស់សេវាធនាគារ នៅខាងក្នុងទីតាំងខាងលើនេះ។


៤,ហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​២០Eo ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង៩:០០ ដល់ម៉ោង ១០:៣០ ពេលព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញក្រវិលនៅទីតាំងខាងលើនេះ។


៥,ផ្សារទំនើប Aeon Maxvalu សាខាផ្សារ ខាលែនឌែលម៉ល ដែលមានទីតាំងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ១៨:៤០ ដល់ម៉ោង ១៩:០០ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញទឹកដោះគោនៅទីតាំងខាងលើ។


៦,ស្ថានីយ៍ប្រេងឥន្ធនៈ តេលា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​២១៧ ​ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល បានទៅតេស្ដរួចរាល់ហើយ។


៧,អារ៉ូម៉ា ប៊ីយូធី & ស្ប៉ា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦ ​ផ្លូវលេខ៥៦៦ ​សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅទទួលសេវាកក់សក់ នៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅមិនទាន់បានទៅយកសំណាក។


៨,កន្លែងកាត់សក់ ជាប់របង រោងចក្រកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅចន្លោះម៉ោង៨ ទៅ១០ព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ដែលជាអ្នករត់ម៉ូតូបានទៅកាត់សក់នៅទីតាំងខាងលើនេះ។ ក្រោយពីកាត់សក់រួចគាត់បានបន្តដំណើរទៅធ្វើតេស្ដហើយទទួលបានលទ្ធផលវិជ្ជមានមេរោគកូវីដ តែម្ដង។


៩,ធនាគារ​ ABA សាខាបាក់ទូក ផ្លូវឆេកូស្លូវ៉ាគី កែងផ្លូវ១៣៤ សង្កាត់វាល់វង់ ខណ្ឌ7មក​រា (អគារ ឌីឡាណូ) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង៨:១៥ ដល់ម៉ោង៩:០០ព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានចូលទៅប្រើប្រាស់សេវា នៅខាងក្នុងនៃទីតាងខាងលើនេះទាំងជាន់ក្រោមនិងជាន់លើ។ អ្នកប៉ះពាល់ផ្ទាល់ជាមួយ អ្នកជំងឺកូវីដ-១៩ មានចំនួន៣ នាក់ និងមិនទាន់បានទៅយកសំណាកនៅឡើយនោះទេ។


១០,សាលាបឋមសិក្សា សន្តិភាព (ក្នុងវត្តទឹកថ្លា) ដែលមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង១២:០០ថ្ងៃត្រង់ដល់ម៉ោង២:៣០ រសៀល មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ បានទៅចាក់វ៉ាក់សាំងដូសទី១ ស៊ីណូវ៉ាក់ ទីតាងខាងលើនេះ។


អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង១០នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។

ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក