ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន៖ ដំណោះស្រាយមីយ៉ាន់ម៉ាទាមទារការអត់ធ្មត់និងអភិក្រមមួយដែលមានភាពជាក់ស្តែងនិយម

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា បញ្ហាមីយ៉ាន់ម៉ាដែលស្មុគស្មាញជាងគេគឺមានរដ្ឋច្រើន ដែលទាមទារការអត់ធ្មត់ និងអភិក្រមមូយនឹងមានភាពជាក់ស្តែងនិយម

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរសៀលនេះ លោក ប្រាក់ សុខុន ឱ្យដឹងថា លោកគ្រោងនឹងធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបភាគីពាក់ព័ន្ធនៃជម្លោះប្រទេសនេះនៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២២ ខាងមុខ ដោយមានជួបជាមួយភាគីពាក់ព័ន្ធ ឥស្សរជនមួយចំនួន ជាពិសេសជួបជាមួយឯកអគ្គរាជទូតអាស៊ានទាំងអស់នៅទីក្រុងយ៉ាំងហ្គូន។

លោកបានបន្តថា៖ «នឹងមានជំនួបជាមួយនឹង ឯកអគ្គរាជទូតអាស៊ានទាំងអស់នៅទីក្រុងយ៉ាំងហ្គូន ព្រោះអ្នកនៅទីនោះគេដឹងសភាពការណ៍ គេអាចមានជាយោបល់ដើម្បីឱ្យយើងធ្វើការវាយតម្លៃឱ្យបានត្រឹមដើម្បីឱ្យដឹងពីការទាមទារបស់ភាគីម្ខាងៗ»។

លោកបានបន្តថា៖ «ជាប្រេសិតខ្ញុំមើលថា ក្នុងមួយឆ្នាំនេះអាចសម្រេចអីបានខ្លះពី កុងសង់ស៊ីសទាំង៥ ចំណុចរបស់អាស៊ាននេះ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក