ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ប្រាក់ សុខុន៖ បើទោះបីមីយ៉ានម៉ាមិនចូលរួមកិច្ចប្រជុំតែបានចូលស្តាប់តាមអនឡាញ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានឱ្យដឹងថា បើទោះបីជាមីយ៉ាន់ម៉ា មិនបានចូលរួមកិច្ចប្រជុំក៏ពិតមែន ប៉ុន្តែមីយ៉ាន់ម៉ាបានចូលស្តាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានតាមរយៈអនឡាញដែលត្រូវបានផ្តល់ជូន។

លោក ប្រាក់ សុខុន បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំដែលត្រូវបានធ្វើឡើងនៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលរដ្ឋមន្រ្តីការបរទេសអាស៊ានមិនអាចចូលរួមប្រជុំដោយផ្ទាល់បានគឺក្រោមហេតុផលថា រដ្ឋសមាជិកអាស៊ានមិនបានឯកភាពក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះទេ ដោយសារមានភាពរីកចម្រើនតិចតួចរបស់មីយ៉ាន់ម៉ាក្នុងការអនុវត្តការគោលការណ៍៥ ចំណុចរបស់អាស៊ាន តែបានលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបញ្ជូនអ្នកតំណាងមិននយោបាយមកជំនួសវិញ។ ទោះបីយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃកិច្ចប្រជុំមីយ៉ាន់ម៉ាក៏បានបញ្ជាក់ខ្លួនមិនបញ្ជូនប្រតិភូណាមួយឡើយមកចូលរួមកិច្ចប្រជុំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក