ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងចំនួន២គ្រោងសហការគ្នាកសាងអាងទឹកឱ្យច្រើននៅតំបន់អាងទន្លេដើម្បីធានាដល់ចិរិភាពទឹកនិងថាមពល

ភ្នំពេញ៖ ក្រសួងធនធនទឹក និងក្រសួងរ៉ែ កំពុងពង្រៀងផែនការការងារមេរយៈពេលវែងអភិវឌ្ឍន៍លើវិស័យថាមពលអគ្គីសនីដើម្បីធានាបានលើសន្តិសុខទឹកក្នុងការបញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព មានប្រសិទ្ធភាពខ្ពស់និងមានសមធម៌។

នៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍លើវិស័យថាមពលអគ្គីសនី ពីឆ្នាំ២០២១-២០៤០ ជាមួយរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម នៅថ្ងៃទី១៧ ខែកម្ភៈ ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានធ្វើការគាំទ្រលើពង្រៀងផែនការការងារមេរយៈពេលវែងអភិវឌ្ឍន៍លើវិស័យថាមពលអគ្គីសនីនៃក្រសួងរ៉ែ និងថាមពល សោយស្នើឱ្យសហការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម ជាប្រចាំដើម្បីធានាបានលើសន្តិសុខទឹកក្នុងការបញ្ជាទឹក ប្រើប្រាស់ទឹក និងគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព មានប្រសិទ្ធភាពខ្ពស់ និងមានសមធម៌។

ក្រសួងទាំងពីរលើកឡើងថា គប្បីមានការសហការណ៍គ្នាក្នុងកម្រិតខ្ពស់ធ្វើការកសាងអាងទឹកឲ្យបានច្រើនក្នុងតំបន់អាងទន្លេទាំងប្រាំសម្រាប់ធ្វើការទប់ទល់នឹងបម្រែប្រួលអាកាសធាតុ និងបាតុភូតធម្មជាតិគ្រប់ប្រភេទទាំងអស់ឈានទៅបម្រើជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបំពេញឲ្យតម្រូវការលើគ្រប់វិស័យប្រកបដោយសុវត្ថិភាពល្អប្រសើរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក កំពុងដឹកនាំ និងបញ្ជាផ្ទាល់ក្នុងកិច្ចសហប្រតិបត្តិការណ៍ជាមួយនឹងដៃគូរអភិវឌ្ឍក្នុង និងក្រៅប្រទេសទាំងអស់ធ្វើការអនុវត្តផែនការការងារវិនិយោគរយៈពេលវែងលើកិច្ចការអភិវឌ្ឍន៍គ្រប់គ្រោងវិស័យធនធានទឹក និងឧតុនិយម ក្នុងអាងទន្លេទាំងប្រាំខាងលើសម្រេចបានជាបណ្តើរៗតាមបេសកកម្ម និងចក្ខុវិស័យរបស់ក្រសួង តាមរយៈការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក