ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បញ្ហាការស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ ជាប្រធានបទចម្បងដែលត្រូវបានជជែកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថា បញ្ហាស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ គឺជាប្រធានបទចម្បងដែលត្រូវបានលើកឡើងមកជជែកនៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឆ្នាំ២០២២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរសៀលនេះ លោក ប្រាក់ សុខុន ឱ្យដឹងថា ប្រទេសភាគច្រើនក្នុងអាស៊ានក៏ពឹងផ្អែកលើវិស័យទេសចរណ៍ ដូច្នោះអាស៊ានបានជជែកគ្នាពីវិធីសាស្រ្តក្នុងការស្តារសេដ្ឋកិច្ចឡើងវិញជាពិសេសក្នុងក្របខណ្ឌអាស៊ាន។

លោក ប្រាក់ សុខុន បានបញ្ជាក់ដែរថា ក្រៅពីនេះមានប្រធានបទក្តៅមួយចំនួនទៀតដែលត្រូវបានលើកយកមកពិភាក្សាដូចជា ការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ការពង្រឹងមជ្ឍភាពរបស់អាស៊ាន ជាពិសេសបញ្ហាររបស់មីយ៉ានម៉ាជាដើម។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ក្នុងចំំណោម១០ប្រទេស មានរដ្ឋមន្រ្តីការបរទេសចំនួន ៦ប្រទេស ចូលរួមប្រជុំផ្ទាល់ជាមួយកម្ពុជា។ ដោយឡែកប្រទេសថៃ និងប្រ៊ុយណេ បានបញ្ជាក់ថា ចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ សម្រាប់មីយ៉ាន់ម៉ាវិញ គឺមិនបានចាត់តំណាងចូលរួមឡើយ តែសុំសង្កេតការតាមរយៈការចូលរួមស្ដាប់ការប្រជុំ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក