ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន គ្រោងធ្វើទស្សនកិច្ចទៅមីយ៉ាន់ម៉ានៅពាក់កណ្ដាលខែក្រោយ

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ាន លោក ប្រាក់ សុខុន គ្រោងធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបភាគីពាក់ព័ន្ធនៃជម្លោះប្រទេសនេះនៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២២ ខាងមុខ។

ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅរសៀលនេះ លោក ប្រាក់ សុខុន ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅមីយ៉ាន់ម៉ានៅខែក្រោយ នឹងជួបពិភាក្សាជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងសមាជិកក្រុមប្រឆាំងនឹងរដ្ឋាភិបាលយោធានេះ។ លោកបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះលោកក៏នឹងចូលរួមចែកអំណោយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ាក្នុងមន្ទីរពេទ្យមួយផងដែរ។

លោកថា៖ «ក្រុមការងារលេខាធិការអាស៊ានពេលណាយើងរៀបចំស្រួលបួលហើយ យើងនឹងយកទៅពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលក្រុងណៃពិដោដើម្បីពិភាក្សារៀបចំ ព្រោះយើងមិនអាចទៅឆ្កុយនោះទេព្រោះប្រទេសគេមានអធិបតេយ្យដែរ»។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក