ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងធ្វើទស្សនកិច្ចស្ទើរមួយជុំអឺរ៉ុបក្នុងសប្ដាហ៍ក្រោយ

ភ្នំពេញ៖ តបតាមការអញ្ជើញរួមគ្នារបស់លោក Josep BORRELL FONTELLES តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងលោក Jean-Yves LE DRIAN រដ្ឋមន្ត្រីកិច្ចការអឺរ៉ុប និងការបរទេសបារាំង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការនៅឥណ្ឌូ-ប៉ាស៊ីហ្វិក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងប៉ារីស។

ក្នុង ឋានៈ ជា តំណាង ជាន់ខ្ពស់ របស់កម្ពុជា ដែលជាប្រទេស ប្រធាន អាស៊ាន ឆ្នាំ ២០២២នេះ លោក ឧបនាយករដ្ឋមន្ត្រី នឹង ថ្លែង សុន្ទរកថា បើក និង ចូលរួម វេទិកា តុមូល ស្តីពី សន្តិសុខ និង កិច្ចការពារជាតិ។ លោកក៏ នឹងអញ្ជើញ ចូល រួម កិច្ច ប្រជុំ រវាង បារាំង និង រដ្ឋ មន្ត្រី ការ បបរទេសអាស៊ានផង ដែរ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស លោក ប្រាក់ សុខុន នឹងជួបប្រជុំដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតដូចជា លោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា លោក Jan Lipavský រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆេក និងលោក Michel Herbillon ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង នៃរដ្ឋសភាបារាំង នឹងឆ្លៀតឱកាសពីការស្នាក់នៅទីក្រុងប៉ារីសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅទីនោះផងដែរ។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសអាល្លឺម៉ង់ តបតាមការអញ្ជើញរបស់លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ដំណើរទស្សនកិច្ចនេះ ដែលជាលើកទីមួយរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាក្នុងរយៈពេល ២៧ឆ្នាំកន្លងមកនេះ មានគោលបំណងដើម្បីពង្រឹងឡើងវិញនូវទំនាក់ទំនងមិត្តភាពដ៏ល្អផូរផង់ និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ែរឡាំង ផងដែរ។

បន្ទាប់មកលោក ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះលោក ប្រាក់ សុខុន នឹងជួបពិភាក្សាផ្លូវការជាមួយលោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី ដែលក្នុងពេលនោះភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការគេចសារពើពន្ធទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពិធីការ។

រដ្ឋមន្ត្រីការបរទេស ទាំងពីរ នឹង ចូលរួម ក្នុង ពិធី សម្ពោធ ស្ថានឯកអគ្គរាជទូត កម្ពុជា នៅ ទីក្រុង អង់ការ៉ា និង ធ្វើ ជាសហប្រធានរៀបចំពិធី ជប់លៀង ជាមួយ ឯកអគ្គរដ្ឋ/រាជទូត អាស៊ាន នៅទីក្រុង អង់ការ៉ា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក