ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងទេសចរណ៍បង្ហាញពីសេណារីយ៉ូដែលធ្វើឲ្យវិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនឡើងវិញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានធ្វើការបង្ហាញពីសេណារីយ៉ូនៃការអភិវឌ្ឍដែលជាគោលដៅយុទ្ធសាស្ត្រចំនួន៣ ដែលនឹងធ្វើឲ្យវិស័យទេសចរណ៍នៅកម្ពុជាមានការរីកច្រើនឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

ការព្យាករណ៍សេណារីយ៉ូអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាត្រូវបានវាយតម្លៃក្នុងរយៈពេលយ៉ាងយូរ៧ឆ្នាំខាងមុខចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៧។

ក្រសួងទេសចរណ៍បានដាក់ចេញនូវសេណារីយ៉ូចំនួន៣ ដែលនឹងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញ ក្រោមទម្រង់ជាអក្សរ U សម្រាប់ភ្ញៀវទេសចរណ៦អន្តរជាតិនិងអក្សរ V សម្រាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក។

ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ចាំបាច់គឺត្រូវដាក់ចេញជាដំណាក់កាលដែលឆ្លើយទៅនឹងការវិវត្តជាក់ស្ដែងនៃស្ថានភាពគ្រប់គ្រងជំងឺកូវីដ១៩ ក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដែលត្រូវផ្ដោតទៅលើគោលដៅយុទ្ធសាស្ត្រចំនួន៣ និងសរសរស្ដម្ភចំនួន៤ ដើម្បីឆ្ពោះទៅការស្ដារឡើងវិញប្រកបដោយប្រសិទ្ធិភាព។

គោលដៅយុទ្ធសាស្ត្រចំនួន៣នោះរួមមាន សេដ្ឋកិច្ចនិងការងារ ការជម្រុញទីផ្សារទេសចរណ៍កម្ពុជា និងការរៀបចំយន្តការអភិបាលកិច្ចទេសចរណ៍ឡើងវិញ។ ឯសរសរស្ដម្ភចំនួនទាំង៤ រួមមាន បេតិកភណ្ឌវប្បធម៌ អេកូទេសចរណ៍ ទេសចរណ៍ឆ្នេរ និងភាពជាខ្មែរ។

ក្រសួងបានប៉ាន់ស្មានថានៅក្នុងឆ្នាំ ២០២៧ នឹងមានភ្ញៀវទេសចរណ៍អន្តរជាតិកើនឡើងដល់ ៨លាននាក់ ឯភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើងដល់ ១២លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក