ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាស៊ានអំពាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរឱ្យបំពេញកាតព្វកិច្ចខ្លួនមិនឱ្យមានការរីកសាយភាយអាវុធ

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមដោយអាស៊ានអំពាវដល់រដ្ឋមានអាវុធនុយក្លេអ៊ែរទាំង៥ NWS ឱ្យបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការជំរុញការរំសាយអាវុធនុយក្លេអ៊ែរស្របតាម សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និងទទួលស្គាល់តម្រូវការក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។

នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពី ការរំសាយអាវុធ និងការមិនរីកសាយភាយនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានបញ្ជាក់ថា រដ្ឋសមាជិកអាស៊ានស្វាគមន៍ "សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងការជៀសវាងការប្រណាំងសព្វាវុធ" កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដែលរដ្ឋអាវុធនុយក្លេអ៊ែរទាំង៥ (NWS) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិរក្ស និងអនុលោមតាមការមិនរីកសាយភាយអាវុធទ្វេភាគី និងពហុភាគីកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តនៃការគ្រប់គ្រងអាវុធ ដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាផ្នែកយោធា ពង្រឹងស្ថិរភាព និងការព្យាករណ៍ និងបង្កើនការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីធានាថាពិភពលោកនៅតែមានសន្តិភាព ស្ថិរភាព និងសន្តិសុខ។

ក្នុងលិខិតនេះបានបញ្ជាក់ថា អាស៊ាននៅតែមានការព្រួយបារម្ភលើការគំរាមកំហែងអត្ថិភាពដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ ដែលបង្កឡើងដោយអត្ថិភាព និងទំនើបកម្មនៃអាវុធនុយក្លេអ៊ែរ។ យើងជឿជាក់យ៉ាងមុតមាំថា ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាប្រឆាំងនឹងការប្រើប្រាស់ និងការគំរាមកំហែងនៃការប្រើប្រាស់របស់ពួកគេ។

អស៊ានបានសង្កត់ធ្ងន់ និងអំពាវនាវឱ្យ NWS បំពេញកាតព្វកិច្ចរបស់ពួកគេស្របតាមមាត្រា VI នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) និងទទួលស្គាល់តម្រូវការក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង ដែលនៅតែជាមធ្យោបាយតែមួយគត់ដើម្បី ធានាថាអាវុធនុយក្លេអ៊ែរមិនត្រូវបានប្រើម្តងទៀតក្នុងកាលៈទេសៈណាមួយឡើយ។

ក្នុងសេចក្តីថ្លែងការនេះក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អាស៊ាន ឱ្យរក្សាឱ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធប្រល័យលោកដទៃទៀត ដូចដែលមានចែងនៅក្នុងសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (សន្ធិសញ្ញា SEANWFZ) និងធម្មនុញ្ញអាស៊ាន។

គួរបញ្ជាក់ផងដែរថា NWS ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែទាំងប្រាំដែលត្រូវបានទទួលស្គាល់ដោយសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ រួមមាន ចិន បារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក