រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ចន ស៊ីណា ចេញមុខសុំទោសក្រោយច្រឡំនិយាយពាក្យ "ប្រទេសតៃវ៉ាន់"

កម្សាន្ត៖ តារាសម្តែង និងជាអតីតអ្នកកីឡាកាសដ៏ល្បីល្បាញមួយរូប បានចេញវីដេអូឃ្លីបមួយសុំទោសជាសាធារណៈចំពោះប្រជាជន និងប្រទេសចិន ក្រោយពីលោកបានហៅ​ដែនដីតៃវ៉ាន់ថាជា "ប្រទេស"។ កំហុងឆ្គងនោះ បានកើតឡើងកំឡុងពេលដែលលោកបាននិយាយក្នុងវីដេអូមួយដែលផ្សព្វផ្សាយពីខ្សែភាពយន្តថ្មី "Fast & Furious 9" ហើយលោកបាននិយាយថា "តៃវ៉ាន់ នឹងជាប្រទេសដំបូងបង្អស់ដែលបានទស្សនាខ្សែភាពយន្តថ្មីនេះ"។ 

ក្នុងវីដេអូមួយត្រូវបានបង្ហោះលើបណ្តាញសង្គម Weibo របស់ចិន Jonh Cena បានសុំអភ័យទោសជាសាធារណៈដោយនិយាយថា៖ "ខ្ញុំបានមានកំហុសឆ្គងមួយ ហើយខ្ញុំត្រូវតែនិយាយវានៅពេលនេះ វាពិតជារឿងសំខាន់! ខ្ញុំស្រលាញ់ ​និងគោរពទៅកាន់ប្រជាជនចិន"។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បាននិយាយពាក្យថា "ខ្ញុំពិតជាសុំអភ័យទោសចំពោះកំហុសឆ្គងនេះ ខ្ញុំពិតជាសុំទោស និងសូមអភ័យទោស" ជាភាសាចិនថែមទៀតផង។

នេះមិនមែនជាលើកទី១ទេដែលមានករណីនេះកើតឡើង! កាលពីពេលកន្លងទៅថ្មី ផលិតកម្មដែលបានផលិតរឿង Girl From Nowhere 2 ក៏ត្រូវបានប្រជាជនចិនជាច្រើនខឹងសម្បារផងដែរ បន្ទាប់ពីបានបញ្ចេញនូវផ្ទាំងរូបភាពមួយសន្លឹកថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រ ក្នុងនោះគេឃើញមានរូបទង់ជាតិតៃវ៉ាន់ និងហុងកុង និងការសរសេរជាភាសាចិនផ្សេងៗគ្នា ដែលត្រូវបានប្រជាជនចិនដីគោក ចាត់ទុកថានេះគឺជាការព្យាយាមបំបែកដែនដីចិនរបស់ពួកគេ។ យ៉ាងណាក្តី Poster មួយសន្លឹកនោះត្រូវបានលុបចោលវិញភ្លាមៗ៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក