វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

មន្ត្រីអភិរក្សបង្ហាញការសោកស្ដាយក្រោយផ្សោតចុងក្រោយនៅអន្លង់ឈើទាល ខេត្តស្ទឹងត្រែង ស្លាប់

ស្ទឹងត្រែង៖ ប្រធាននាយកដ្ឋានអភិរក្ស នៃរដ្ឋបាលជលផល លោក អ៊ុក វិបុល បានឱ្យដឹថា ផ្សោតលេខកូដ ០៣៥ ដែលនៅសេសសល់ចុងក្រោយតែមួយគត់នៅអន្លង់ឈើទាល បានស្លាប់ហើយ ដោយសារកន្ទុយផ្សោតមានរុំជាប់ទៅដោយមងរហែក បើតាមការប៉ាន់ស្មាន គឺអាចស្លាប់តាំងពីថ្ងៃទី១២ ខែកុម្ភៈ មកម្ល៉េះ។

លោក អ៊ុក វិបុល បានថ្លែងថា៖ «ផ្សោតមួយនេះ បានស្លាប់ហើយ ហើយក៏ជារឿងដ៏គួរឱ្យសោកស្តាយផងដែរសម្រាប់ក្រុមការងារអភិរក្ស ក៏ដូចជាកម្ពុជាទាំងមូល។ ការស្លាប់របស់ផ្សោតនេះ គឺមានន័យថាតំបន់អន្លង់ឈើទាល នៃព្រំដែនខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ លែងមានផ្សោតរស់នៅទៀតហើយ»។

នាយខណ្ឌស្ដីទី នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សមវិចិត្រ បានឱ្យផងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ មានប្រជានេសាទឈ្មោះ ជា តា ភេទប្រុស អាយុ៥២ឆ្នាំ បានប្រទះឃើញសាកសពផ្សោត អណ្តែតទឹកនៅចំណុចថ្មកាំងក្បាលភូមិកោះល្ង ហើយលោកក៏បានជូនដំណឹងនេះទៅកាន់ឆ្មាំទន្លេអភិរក្សសត្វផ្សោតអន្លង់ឈើទាល ក៏បានទៅទទួលយកសាកសពផ្សោតរក្សាទុកនៅក្បាលកោះល្ង ភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកស្រីបានបន្តថា បន្ទាប់ពីបានពិនិត្យ និងរៀបចំទុកដាក់សាកសពផ្សោត ឆ្មាំទន្លេក៏បានជូនព័ត៌មានបន្តមកមន្រ្តីទទួលបន្ទុកការងារផ្សោតនៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឱ្យដឹងថា សត្វផ្សោតដែលស្លាប់នេះមានទំងន់ប្រមាណ ១១០គីឡូក្រាម មានប្រវែង ២,៣៤ សង់ទីម៉ែត្រ និងបានបញ្ជាក់ពីឆ្មាំទន្លេ មូលហេតុនៃស្លាប់នេះគឺដោយសារកន្ទុយផ្សោតមានរុំជាប់ទៅដោយមងរហែក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលឆ្មាំទន្លេអភិរក្សសត្វផ្សោតបានព្យាយាមជួយសង្រ្គោះដើម្បីដោះមងចេញពីកន្ទុយ តែជួយមិនបានសម្រេចឡើយ ដែលជាហេតុបណ្តាលឱ្យផ្សោតមួយក្បាលនេះមិនអាចផ្លាស់ទី និងដេញចាប់ចំណីដោយប្រើកន្ទុយមិនបានលឿន ម្យ៉ាងផ្សោតនេះក៏មានវ័យចាស់ផងដែរ។

លោក ស្រី សមវិចិត្រ បានបន្ថែមថា ផ្សោតមួយក្បាលនេះ ជាផ្សោតឈ្មោល មានអាយុជាង ២០ឆ្នាំ ហើយក៏ជាផ្សោតចុងក្រោយបំផុតនៅអន្លង់ឈើទាលនេះផងដែរ។

លោក អ៊ុក វិបុល បានបញ្ជាក់បន្ថែមថា រដ្ឋបាលជលផល នឹងសហការជាមួយអង្គការ WWF ដើម្បីកសាងរូបសំណាកសត្វផ្សោត នៅច្រាំងទន្លេនៃតំបន់អន្លង់ឈើទាលនេះ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងថា នៅទីនេះធ្លាប់មានផ្សោតរស់នៅ។ ដោយឡែក សាកសពសត្វផ្សោតនេះ ក្រុមការងារ នឹងយកមករក្សាទុកនៅខណ្ឌរដ្ឋបាលក្រចេះជាបណ្តោះអាសន្នសិន។ ទន្ទឹមនឹងនេះ យើងនឹងបន្តយកចិត្តទុកដាក់ការពារផ្សោតនៅតាមអន្លង់ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជាឱ្យបានគង់វង្ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក