ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ហុងកុង គ្រោងបោះចោលវ៉ាក់សាំង Pfizer ជាង ២លានដូស

ហុងកុង៖ ប្រជាជនហុងកុងជាច្រើនបានស្ទាក់ស្ទើរ ហើយតិចតួចមែនទែនដែលបានទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ ខណៈរដ្ឋបាលទីក្រុងហុងកុងគ្រោងនឹងបោះចោលនូវវ៉ាក់សាំងប្រឆាំងកូវីដក្នុងចំនួនច្រើន ដោយក្នុងនោះក៏បានបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Pfizer ចំនួន ២លានដូសអាចនឹងប្រើការលែងបាននៅអំឡុង ៣ខែខាងមុខនេះ។

មកដល់បច្ចុប្បន្ននេះ ហុងកុងមានប្រជាជនប្រមាណ ២០ភាគរយប៉ុណ្ណោះដែលស្ម័គ្រចិត្តទទួលយកវ៉ាក់សាំងការពារកូវីដ-១៩ បើទោះជាដែនដីហុងកុងទាំងមូល មាននូវចំនួនវ៉ាក់សាំងច្រើនដែលលើសលុបដែលអាចធានាផ្គត់ផ្គង់បានលើសពីចំនួនប្រជាជនសរុបជាង ៧,៥លាននាក់យ៉ាងណាក្តី។

ចំនួនដ៏តិចតួចនៃអ្នកទទួលវ៉ាក់សាំងនេះ ត្រូវបានគេដឹងថាមូលហេតុធំបំផុតនោះបណ្តាលមកពីចំនួនអ្នកឆ្លងមានតិចតួចក្នុងដែនដីហុងកុង បូកផ្សំពីការមិនយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល។ មន្រ្តីដែលមកពីក្រុមការងារកិច្ចការវ៉ាក់សាំងរបស់រដ្ឋាភិបាលហុងកុងបានចេញមុខព្រមានថា "ប្រជាជនហុងកុង មានពេលត្រឹមតែ ៣ខែទៀតប៉ុណ្ណោះ មុននឹងរាប់លានដូសនៃវ៉ាក់សាំង Pfizer-BioNTech រាប់លានដូសត្រូវហួសកាលបរិច្ឆេទប្រើប្រាស់"។

រដ្ឋាភិបាលហុងកុង បានបញ្ជាទិញនូវវ៉ាក់សាំងប្រភេទ Pfizer BioNTech ចំនួន ៧លាន ៥សែនដូស និងវ៉ាក់សាំងចិន SinoVac ចំនួន ៧លាន ៥សែនដូសផ្សេងទៀត សម្រាប់ត្រៀមចាក់ជូនប្រជាជនរបស់ខ្លួន ប៉ុន្តែជាលទ្ធផលមានត្រឹមតែ​ ១៤ភាគរយប៉ុណ្ណោះ ឬស្មើនឹងប្រជាជនប្រហែល ១លាននាក់បានទទួលវ៉ាក់សាំងត្រឹមត្រូវគ្រប់ចំនួន ២ដូស។ អ្នកនយោបាយហុងកុងមួយចំនួនបានលើកឡើងថា រដ្ឋាភិបាលហុងកុងគប្បីនាំចេញវ៉ាក់សាំងនេះផ្តល់ឱ្យប្រទេសដែលមានតម្រូវការប្រើប្រាស់ជាជាងទុកចោលឱ្យផុតកំណត់ប្រើប្រាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក